COVID-19
ជាតិ
សម្ដេច ស ខេង​៖ ពលរដ្ឋ​ខ្មែរ​ត្រឡប់​មកពី​ថៃ មាន​ជាង ៤​ម៉ឺន​នាក់​
26, Mar 2020 , 9:20 pm        
រូបភាព
ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ជាង ៤​ម៉ឺន​នាក់ បាន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ មុនពេល​កម្ពុជា​-​ថៃ បានសម្រេច​បិទ​ព្រំដែន​។ នេះ​បើតាម សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៦ ខែមីនា​នេះ​។



​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្ដេច ស ខេង បានស្នើ​សុំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​អំពី​ចំនួន​ពលករ​ចំណាកស្រុក​ដែល​បាន​វិល​ត្រឡប់មកវិញ​។ សម្ដេច ស ខេង បាន​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន បាន​ជូនដំណឹង​ថា​មាន​កម្មករ​ចំណាកស្រុក​ជាង ៤​ម៉ឺន​នាក់​បានមក​ដល់​ស្រុក​វិញ​។​

​សម្ដេច ស ខេង បាន​អះអាង​ដូច្នេះ​ថា​៖«​យើង​ធ្វើ​មិនបាន​ល្អ​ទេ​ក្នុងការ​ពិនិត្យ​សុខភាព​»​។ សម្ដេច បន្ថែមថា នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​នៅ​ខាង​កម្ពុជា តាម​ផែន​ការមិន​ត្រឹមតែ​ដើម្បី​រាប់​ចំនួន​កម្មករ​ដែល​បាន​វិល​ត្រឡប់មកវិញ​នោះទេ ប៉ុន្តែ​ថែមទាំង​បញ្ជូន​ពួកគេ​ទៅពិនិត្យ​សុខភាពរ​កកូ​វីដ​១៩​។

​លោក ប៉ុក សំណាង ដែល​ធ្វើការ​ផ្នែក​តំឡើង​ម៉ាស៊ីនដេរ​នៅ​ប្រទេស​ថៃ បាន​និយាយថា គាត់​បាន​ឆ្លងកាត់​ព្រំដែន​នៅ​ច្រកទ្វារ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ លោក សំណាង បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​បានមក​ដល់​ប៉ោយប៉ែត​នៅ​រសៀល​ថ្ងៃទី ២២ ខែមីនា​នេះ ដោយ​មិនមាន​ការត្រួតពិនិត្យ​សុខភាព​ណាមួយ​ឡើយ​»​។​

​លោក សំណាង បាន​ទៅដល់​ផ្ទះ​នៅឯ​ខេត្តតាកែវ​នៅ​ថ្ងៃទី ២៣ ខែមីនា ហើយ​បាន​ទៅ​មន្ទីរ​សុខភាព​ឃុំ​របស់គាត់​នៅ​ថ្ងៃ ដើម្បី​ទទួលបាន​ការធ្វើ​តេស្ត កូ​វីដ​១៩ ។ លោកគ្រូ​ពេទ្យ បាន​ប្រាប់​លោក​ថា  លោក​មិនមាន​រោគសញ្ញា​អ្វី​ទេ ប៉ុន្តែ​លោក​គួរតែ​ត្រឡប់មកវិញ​ក្នុង​រយៈពេល ៣​ថ្ងៃ​ដើម្បី​ទទួលបាន​លទ្ធផល​តេស្ត​ម្ដងទៀត​។​

​សម្ដេច ស ខេង បាន​បន្ថែមថា ពលករ​ខ្មែរ​រាប់ពាន់នាក់​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​អាជ្ញាធរ​មិនមាន​គ្រឿង​បរិក្ខារ ដើម្បី​ដាច់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ​។ សម្ដេច បានស្នើរ​ឲ្យ​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ និង​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​អប់រំ ដល់​ពួកគាត់​ឱ្យបាន​ដឹង​ពី​ការពារ​ឆ្លង​ជំងឺ​រាតត្បាត កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា ថៃ​មាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ជាង​១​ពាន់​នាក់ ក្នុងនោះ​ស្លាប់​៤​នាក់ និង​ជាសះស្បើយ​៨៨​នាក់​។ ចំណែក កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៩៦​នាក់ តែ​បានជា​សះស្បើយ​វិញ​១០​នាក់​៕ 

 


© រក្សាសិទ្ធិដោយ thmeythmey.com