ពីនេះ ពីនោះ
រូបត្លុក
តើ​ពងមាន់​, ទីងមោង​, សូត្រធម៌​, បន់អ្នកតា ដុត​ភ្លើង​… អាច​ប្រឆាំង COVID-19 មែនឬ​?
27, Mar 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ សុធីរ និង​សំណាង ផ្តោត​សេច​រឿង​ជុំវិញ​តែ​រឿង​កូ​វីដ​១៩​មួយគត់​ដោយ​បំភ្លេចចោល​បន្តិច​រឿង​នយោបាយ​។ ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សុធីរ និង​សំណាង ជជែក​គ្នា​ជុំវិញ​ប្រធានបទ​ថា តើ​ជំនឿ​បន់ស្រន់ សូត្រ​មន្តអាគម ពិសា​ពងមាន់ ពិតជា​អាច ដេញ ឬ​កំចាត់​មេរោគ​កូ​វីដ​១៩​បាន​មែន​ឬទេ​?


 
​សំណាង​៖ គេ​ផ្អើល​ថា ស៊ី​ពងមាន់​អាច​កំចាត់​មេរោគ កូ​វីដ ១៩​បាន​, មែន​អត់ អា សុធីរ​? 
​សុធី​៖ ចុ​ម​អានេះ រៀន​បាន​ច្រើន​ដែរ​ទៅ​ជឿ​អី​អា​រឿង​អ៊ីចឹង​! ប្រយ័ត្ន​គេ​បង្អើល ព្រោះ គេ​ធ្វើ​ជំនួញ​លើ​ពងមាន់ ឬ​ពង​ទាណា៎​។ 
​សំណាង​៖ អា សុធីរ​! ចុះ​ទីងមោង វា​ពិតជា​បណ្តេញ​មេរោគ​កូ​វីដ​១៩​ឲ្យ​ចេញ​ឆ្ងាយ​មែន​ឬទេ​? 
​សុធីរ​៖ នេះ គឺជា​ជំនឿ​ពី​បុរាណកាល​មក​ទេតើ​! វា​មិនអាច​បណ្តេញ​មេរោគ​ឲ្យ​ចេញ​បានទេ​។ តែ​វា​ជា​ជំនឿ​ជំនួយស្មារតី​ទេតើ​។ ការ​ជឿន​បែបនេះ ជា​លក្ខណៈ​បុគ្គល ម្នាក់ៗ ដូច្នេះ វា​មិន​អី​ទេ​។ វា​មិន​ខាត​នរណា​ទេ​។ តែបើ​គេ​ធ្វើ​ចលនា​លក់​ពងមាន់ ពង​ទា វា​ធ្វើ​ឲ្យ​យើង​បង់ខាត​លុយ ហើយ​វា​អត់​ប្រយោជន៍​(​គ្មាន​ប្រសិទ្ធិភាព​)​ថែមទៀត​។ 
​សំណាង​៖ ចុះបើ​គេ​នាំគ្នា​រាប់រយ​នាក់​ទៅ​បន់ស្រន់​សែនអ្នកតា​ឲ្យ​ជួយ​កំចាត់​កូ​វីដ​១៩​វិញ​ម៉េច​ដែរ​? 
​សុធីរ​៖ បើ​នាំគ្នា​ច្រើន​នាក់​ទៅ​បន់ ទៅ​សែន គឺ​មិនល្អ​ទេ ព្រោះ ការប្រមូលផ្តុំ​គ្នា​ជា​ក្រុម​អាច​នាំ​ឲ្យ​ចម្លង​កូ​វីដ​ទៅវិញ​ទេ​។ ការ​បន់ស្រន់​ដែលមាន​មនុស្ស​ច្រើន​ចូលរួម​មិន​ត្រឹមត្រូវ​ទេ​។ ក្រែង​អ្នកតា​ជួយ​មិនទាន់ ហើយ​បែរជា​ឆ្លង​មេរោគ​កូ​វីដ​ទៅវិញ​ទៅ​។ គេ​មិន​ហាមឃាត់​ការជឿ​ទេ តែ​ត្រូវ​ប្រយ័ត្ន​។ ម្យ៉ាងទៀត ជំនឿ គួរ​ឲ្យ​មាន​ហេតុ និង​ផល​ផង​វើ​យ​។ 
​សំណាង​៖ ចុះ​សូត្រមន្ត​បណ្តេញ​កូ​វីដ​១៩ អាច​យ៉ាងម៉េច​ដែរ​? 
​សុធីរ​៖ ចេះតែធ្វើ​បាន​ហើយ​ជា​លក្ខណៈ​បុគ្គលៗ ឬ​ស្ថិតនៅ​ដាច់ៗ​ពីគ្នា គម្លាត​ពីគ្នា​។ កុំ​ស្ថិតនៅ​ជុំគ្នា​។ ជារួម គេ​អាច​រៀបចំ​បាន​រាល់​ជំនឿ​ណា​ដែល​ធ្វើ​ហើយ មិន​បង្ករ​ហានិភ័យ​ចម្លង​មេរោគ​កូ​វីដ​១៩ បន្ថែមទៀត​។ ជំនឿ​ជា​សិទ្ធិ​បុគ្គល តែ​ចូរ​កុំ​ឲ្យ​ជឿ​ហើយ បង្ក​មហន្តរាយ​ដល់​គេ​ដល់​ឯង​! 
​សំណាង​៖ ចុះ​អា​យក​ភ្លើង​បណ្តេញ​កូ​វីដ​នោះ ម៉េច​ដែរ​? 
​សុធីរ​៖ ធ្វើ​ដូច្នេះ ប្រយ័ត្ន​កូ​វីដ​អត់​ចេញ ហើយ​ភ្លើង​បែរជា​ទៅ​ឆេះ​ផ្ទះ​វិញ​។ 
​សំណាង​៖ អានេះ និយាយ​ឌឺ​អញ​ហ្មង​។ 
​សុធីរ​៖ អញ​អត់​ឌឺ​ទេ​។ អញ​និយាយ​មែនទែន​ណា៎​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com