កីឡាជាតិ
ជាតិ
លោក អ៊ុំ យូរ៉ាន់ អតីតប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលមរណភាពក្នុងវ័យ៧២ឆ្នាំ
× លោច អ៊ុំ យូរ៉ាន់ អតីតប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលមរណភាពក្នុងវ័យ៧២ឆ្នាំដោយរោគាពាធនៅម៉ោង៧:៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ សពអតីតអនុរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះកំពុងតម្កល់ធ្វើបុណ្យនៅភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក អ៊ុំ យូរ៉ាន់ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៩។ លោកបាត់បង់តំណែងជាប្រធានសហព័ន្ធក្នុងអំឡុងឆ្នាំ២០០៩ ក្រោយដឹកនាំសហព័ន្ធនេះ បានពីរអាណត្តិ។ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបច្ចុប្បន្ន ជាអ្នកជំនួសតំណែងពីលោក អ៊ុំ យូរ៉ាន់។
បើតាមសាច់ញាតិរបស់គាត់ សព អតីតសមាជិកប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ នឹងបូជានៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០៕
Tag:
ប្រដាល់គុនខ្មែរ
អ៊ុំ យូរ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com