អត្ថបទពាណិជ្ជកម្ម
ទិញ realme 5i ឥឡូវនេះ​នឹង​ទទួលបាន​កាដូ​អាវយឺត​ដ៏​ស្រស់ស្អាត ប្រញាប់​ឡើង នៅសល់តែ​៥​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​
27, Mar 2020 , 1:46 pm        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ននេះ មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាច្រើន បានចេញ​លក់​នៅលើ​ទីផ្សារ  ហើយ​ប្រាកដ​ណាស់​វា​ធ្វើឱ្យ​យើង​មានការ​ពិបាក​សម្រេចចិត្ត​ជ្រើសរើស​។ ដូចដែល​យើង​បានដឹងហើយថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​នាំមក​នូវ​ភាពងាយស្រួល​យ៉ាងខ្លាំង ដល់​ការរស់នៅ​របស់​យើងទាំងអស់គ្នា ហើយ​realme 5i គឺជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​បំពេញតម្រូវការ​របស់​អ្នក​។​
 
​ជាមួយនឹង​បន្ទះ​ឈី​ប snapdragon 665 AIE និង​ថាមពល​ថ្ម​ធំ​5000mAh ដែល​អាច​ទុក stand by​បាន​រយៈពេល​៣០​ថ្ងៃ 
 
realme 5i បំពាក់​នូវ​ថាមពល​ថ្ម​ធំ​៥០០០mAh ដែល​អាច​ទុក stand by បាន​រហូតដល់​ទៅ​៣០​ថ្ងៃ (​ទិន្នន័យ​នេះ​ទទួលបាន​មកពី​មន្តី​ពិសោធន៍​realme )​។ ហើយ​សព្វថ្ងៃនេះ ក៏មាន​ស្មា​ត​ហ្វូ​ន​ជាច្រើន បាន​បំបានបំពា​ក់នូវ​ថាមពល​ថ្ម ៥០០០mAh​ផងដែរ ដើម្បី​អាច​កាន់​ថ្ម​បានយូរ ។  realme 5i មាន​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon 665AIE ដែល​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ថ្ម និង​ថែមទាំង​ធ្វើឱ្យ​ប្រព័ន្ធ​ប្រតិបត្តិការ មាន​ល្បឿន​កាន់តែ​លឿន​។ ហើយ​នៅពេលដែល​លោកអ្នក មានការ​មមាញឹក​នៅ​ខាងក្រៅ ក៏ដូចជា​មានការ​ប្រជុំ​ពេញ​មួយថ្ងៃ នោះ​លោកអ្នក​ឃើញថា ទូរស័ព្ទ​ផ្សេងៗ​បាន​អស់​ថ្ម​ទៅហើយ ប៉ុន្តែ realme5i នៅតែ​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងៗ បាន​យ៉ាង​ល្អ​។​


 
​កាមេរ៉ា​៤​គ្រាប់​
realme 5i បំពាក់​នូវ​កាមេរ៉ា AI ៤​គ្រាប់​ដែល​អាច​និយាយបានថា  គឺជា​ផលិតផល​ល្អ មួយ នៅក្នុង​តារាង​ជួរ​តម្លៃ​ទូរស័ព្ទ ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​នេះ​។ realme 5i​ភ្ជាប់​មកជា​មួយ​នូវ​កាមេរ៉ា​គោល​12MP ឡែ​ន​ប្លង់​ទូលាយ​8MP ឡែ​ន portrait 2MP និង ឡែ​ន​ម៉ាក្រូ​2MP រួម​ជាមួយនឹង​ប្រព័ន្ធ​sensor ខាងមុខ​8MP ផងដែរ​។ ហើយ​មុខងារ​កាមេរ៉ា នៅលើ​ទូរស័ព្ទ​នេះដែរ រួមមាន មុខងារ nightscape2.0 ជាមួយនិង ប្រព័ន្ធ​EIS ចាប់​លំនឹង​ក្នុង​ការថត​វីដេអូ និង​240 FPS slow motion​ផងដែរ​។​


 
realme បាន​ចូល​មកដល់​ប្រទេស​កម្ពុជា មិន​ដល់​រយៈពេល​កន្លះ​ឆ្នាំ​ផង​ក៏ បានសម្រេច​នូវ​លទ្ធផល​ដ៏​ប្រសើរ​មួយ ដោយ​ការលក់​ប្រចាំខែ​មាន​ដល់​ទៅ​ជាង ១០០០០ គ្រឿង​។ ហើយ​ដើម្បី​អបអរ​ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​នេះ លោកអ្នក អាច​បញ្ចា​ទិញ​ទូរ​ស័​ព្ត realme 5i ដែលជា​ម៉ូ​ឌែ​ល​មួយ ដែល​កំពុង​ពេញនិយម នៅពេល​ឥឡូវនេះ នឹង​ទទួលបាន​កាដូ​អាវយឺត ដ៏​ស្រស់ស្អាត​មួយ​ភ្លាម​។ ការ​ប្រូ​ម៉ូ​សិន​នេះ នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ខែមីនា​នេះហើយ​។ សូម​ប្រញាប់ រួសរាន់​ឡើង ចំនួន​មានកំណត់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com