អត្ថបទពាណិជ្ជកម្ម
ប្រញាប់ឡើង S1Pro សល់តែ ៤ ថ្ងៃទៀតទេ ផុតប្រូម៉ូសិនហើយ!
× ប្រូម៉ូសិន vivo’s Day ដែលបានចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ បានកន្លងផុតទៅរយៈពេល ៥ ថ្ងៃមកហើយ ។ កម្មវិធីប្រូម៉ូសិននេះ ត្រូវបានក្រុមហ៊ុនផ្តួចផ្តើមឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលបានជ្រើសរើសយក S1Pro ដែលជាទូរស័ព្ទមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាចុងក្រោយ និងឈានមុខគេ យកទៅប្រើប្រាប់។ អ្វីដែលពិសេស ក្រុមហ៊ុននឹងផ្ដល់ជូនភ្លាមៗនូវ Power Bank ទំហំ 5000 mAh ដល់អតិថិជនដែលជាវយក S1Pro ។
ក្រុមហ៊ុនបានធ្វើប្រូម៉ូសិននេះ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី ដែលមានឈ្មោះថាកូវិដ-19 ។ ដោយសារមានការរីករាលដាលនៃជំងឺ Covid-19ថ្មី អ្នកធ្វើការមួយចំនួនធំរួមអ្នករកស៊ីដែរ បានធ្វើការងាររបស់ខ្លួននៅផ្ទះ ជាជាងធ្វើដំណើរចេញទៅក្រៅ ដែលអាចប្រឈមនឹងការឆ្លងជំងឺថ្មីនេះ។
ក្រុមហ៊ុន vivo បានបញ្ជាក់ថា ទំនាក់ទំនង Online តាមរយៈ S1Pro នឹងមានភាពងាយស្រួលណាស់ មិនថាលោកអ្នកប្រើប្រាស់ Wi-Fi នៅផ្ទះ ឫបើក 4G នោះទេ ព្រោះ S1Pro មានថ្មធំ កាន់បានច្រើនថ្ងៃ ចៀសវាងវិបត្តិពេលពុំមានភ្លើងប្រើប្រាស់គ្រប់គ្រាន់នៅផ្ទះ ពិសេសអ្នកនៅតំបន់ដាច់ស្រយាល ឬជាយក្រុង។ មិនតែប៉ុណ្ណោះ S1Pro សាកថ្មបានលឿនបំផុត និងមានល្បឿន Internet លឿនមិនគួរឲ្យជឿ បើប្រៀបនឹងផលិតផលទូរស័ព្ទដទៃ ដែលមានតម្លៃប្រហាក់ប្រហែល លើទីផ្សារកម្ពុជាបច្ចុប្បន្ន។
ប្រូម៉ូសិនថ្មីនេះ នឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com