COVID-19
អន្តរជាតិ
ប្រមុខ​កងទ័ព​ហ្វីលីពីន ឆ្លង​COVID-19
27, Mar 2020 , 3:50 pm        
រូបភាព
នាយសេនាធិការយោធា លោក Felimon Santos Jr , រូបភាព៖ UNTV
នាយសេនាធិការយោធា លោក Felimon Santos Jr , រូបភាព៖ UNTV
​នាយសេនាធិការ​យោធា​ហ្វីលីពីន លោក​ឧ​ត្ត​ម​សេនីយ៍ Felimon Santos Jr ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នា​ថ្ងៃទី​២៧ ខែមីនា មេបញ្ជាការ​រូបនេះ ត្រូវបាន​គេ​ដាក់​ច​ត្តា​ឡី​ស័ក ដើម្បី​ព្យាបាល​ជំងឺ​។


 
​តាមរយៈ​សេចក្តីថ្លែងការណ៍​កងកម្លាំង​យោធា​ហ្វីលីពីន នាយសេនាធិការ​យោធា លោក Felimon Santos Jr ដែល​ធ្វើតេស្ត​នា​ថ្ងៃទី​២៣ ខែមីនា ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​COVID-19 នា​ថ្ងៃទី​២៧ ខែមីនា​។ ការរកឃើញ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​Santos បាន​ចូលរួម​ធ្វើជា​អធិបតី ក្នុង​ពិធី​បំពាក់​សក្តិ​ឲ្យ​មន្ត្រី​យោធា​ជន​ខ្ពស់​ម្នាក់ ដែល​ក្រោយមក​រកឃើញថា​មាន​ផ្ទុក COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNN Philippines​។ 
 
​យ៉ាងណាក៏ដោយ ពេលនេះ លោក​Santos កំពុងមាន​ស្ថានភាព​សុខភាព​ល្អប្រសើរ​នៅឡើយ​ទេ​។ បើទោះបី​ជាមាន​ផ្ទុក​COVID-19​មែន លោក Santos  នឹង​បន្ត​ធ្វើការ​ពី​កន្លែង​បន្ទាយ​ទាហាន​របស់ខ្លួន​។ ចំណែក​ការងារ​លើ​វ័​ស័​យ​កងទ័ព លោក​នៅតែមាន​តួនាទី និង​ទទួលបន្ទុក​ដដែល​។ 
 
​បន្ទាប់ពី​តេស្ត​រកឃើញ​សញ្ញា​វិជ្ជមាន​លើ​នាយសេនាធិការ​យោធា​ហ្វីលីពីន​រូបនេះ មន្ត្រី​យោធា​ជាន់ខ្ពស់​ហ្វីលីពីន និង​មនុស្ស​ផ្សេងទៀត ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា ក៏បាន​ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ដែរ ដើម្បី​ការពារ​ករណី​ឆ្លង​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា ហ្វីលីពីន មាន​ករណី​COVID-19 សរុប​ចំនួន ៧០៧​ករណី​។ ក្នុង​ចំនួន​នេះ មាន​អ្នកស្លាប់ ៤៥​ករណី និង ២៨​ករណី​ជាសះស្បើយ​៕

Tag:
 ​ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com