COVID-19
ជាតិ
ដើម​បេង​ចំណាស់​មួយ​ដើម​មុខ​ប្រាសាទអង្គរវត្ត ចេញ​ផ្កា​យ៉ាង​ស្រស់ស្អាត​
27, Mar 2020 , 9:39 pm        
រូបភាព
​សៀមរាប​៖ ដើមឈើ​ដ៏​ចំណាស់​មួយ​ដើម ស្ថិតនៅ​ច្រកចូល​ខាងលិច​ក្បែរ​ស្ពាន​បណ្ដែត​ទឹក​ប្រាសាទអង្គរវត្ត បានចេញ​ផ្កា​យ៉ាង​ស្រស់ស្អាត​។ គេ​បាន​បានឃើញ​ផ្កា​ដើមឈើ​ព្រៃ និង​ប្រភេទ​ឈើប្រណិត​នេះ​ណាស់ ព្រោះថា​ភាគច្រើន​មាន​ដុះ​នៅ​ព្រៃធំៗ និង​ឆ្ងាយ​ពី​មនុស្សម្នា​។ នៅពេលដែល​ដើម​បេង​ដែលមាន​អាយុ​រយ​ឆ្នាំ ចាប់ផ្តើម​ចេញ​ផ្កា​ដ៏​ស្រស់ស្អាត តែ​បែរជា​គ្មាន​អ្នកទស្សនា​ទៅវិញ ខណៈដែល​មនុស្សម្នា​សំងំ​ក្នុងផ្ទះ ដោយ​បារម្ភ​ឆ្លង​ពី​ជំងឺឆ្លង​កូ​វីដ​-១៩៕

 
​សូម​ទស្សនា​ទិដ្ឋភាព​ដើម​បេង មុខ​ប្រាសាទអង្គរវត្ត​បញ្ចេញ​ផ្កា​ដ៏​ស្រស់ស្អាត ដែល​អ្នកសារព័ត៌មាន​ថ្មីៗ ផ្តិត​រូបភាព​នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា ដូចតទៅ​៖
 

Tag:
 ដើម​បេង​
 ​អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com