COVID-19
អន្តរជាតិ
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស បានឆ្លង COVID-19
27, Mar 2020 , 9:00 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក Matt Hancock ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុក ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នាថ្ងៃទី២៧ ខែមីនា។ ការរកឃើញនេះ ធ្វើឡើងតែប៉ុន្មានម៉ោងក្រោយ នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន អះអាងថាលោកមានផ្ទុក COVID-19។



តាមរយៈការអះអាងនៅលើបណ្តាញសង្គមTwitterរបស់ខ្លួន លោក Matt Hancock រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស បានអះអាងថា លោកត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុក COVID-19 ហើយពេលនេះ លោកបានដាក់នៅដាច់ដោយឡែកពីអ្នកដទៃ នៅក្នុងផ្ទះរបស់លោក។ បើតាមសំណេរលើ Twitter ដដែលនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា លោកមានត្រឹមតែរោគសញ្ញាធម្មតាប៉ុណ្ណោះ និងមិនមានសភាពធ្ងន់ធ្ងរឡើយ។

អត្ថបទទាក់ទង


ជាការពិតណាស់ក្រៅពីរដ្ឋមន្រ្តីសុខាភិបាល លោកនាយករដ្ឋមន្រ្តីបូរីស ចនសុន ក៏ត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកCOVID-19 នាប៉ុន្មានម៉ោងមុន និង រាជទាយាទនៃចក្រភពអង់គ្លេស ក៏ឆ្លងCOVID-19 នេះដែរ។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមីនា អង់គ្លេសមានCOVID-19 សរុបលើសពី ១ម៉ឺនករណី ខណៈអ្នកស្លាប់មានជិត ៦០០ករណី៕

Tag:
 អង់គ្លេស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com