COVID-19
ជាតិ
COVID-19៖ មាន៤ករណីទៀតនៅភ្នំពេញដែលជាគ្រួសារខ្មែរទើបមកពីបារាំង
28, Mar 2020 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែមីនា នេះ បាន​ប្រកាសពីការរកឃើញ៤ករណីទៀតនៅភ្នំពេញ ដែលជាគ្រួសារខ្មែរមួយដែលទើបមកពីប្រទេសបារាំង។ សរុបករណីទាំង៤ថ្មីនេះ នាំឲ្យកម្ពុជាមាន​ករណីឆ្លង COVID-19 ឡើងដល់១០២ករណីហើយ។ ជាមួយគ្នានេះ ក្រសួងក៏បាន​ពីករណីសះស្បើយ២បន្ថែមទៀតដែរ ដែលនាំឲ្យចំនួនឡើង​ដល់១៣នាក់។



ករណីទាំង៤ថ្មី កើតលើ​ប្រុសអាយុ៦២ឆ្នាំ ស្ត្រីអាយុ៦១ឆ្នាំ ដែលជាប្តីប្រពន្ធ រួមទាំងកូន២នាក់ទៀត ដោយកូនប្រុសអាយុ៣៩ឆ្នាំ និងកូនស្រីអាយុ៣៧ឆ្នាំ។ ក្រុមគ្រួសារមួយនេះ បាន​ធ្វើដំណើរទៅបារាំង ហើយត្រឡប់មកវិញនៅ​ថ្ងៃទី១៥ ខែមីនា។ បច្ចុប្បន្នពួកគាត់ត្រូវបាន​ដាក់សម្រាកព្យាបាលនៅមណ្ឌល​សុខភាព​ចក្រអង្រែក្រោម។

រីឯករណីជនជាតិចិន​១៧៤នាក់នៅខេត្តស្វាយរៀង មាន​២នាក់មានអាការៈក្តៅខ្លួន ប៉ុន្តែលទ្ធផលតេស្តអវិជ្ជមាន។

ជាមួយគ្នានេះ ក្រសួងបាន​ប្រកាសពីករណីសះស្បើយពីរនាក់បន្ថែមទៀត ដែលក្នុងនោះមានបុរស​អាយុ៦៤ឆ្នាំនៅភ្នំពេញ និង​បុរស​អាយុ​៤១ឆ្នាំនៅបន្ទាយមានជ័យ។

មកដល់ពេលនេះ កម្ពុជាមានករណីឆ្លង COVID-19 ចំនួន​១០២នាក់ និងសះស្បើយ​១៣នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com