អត្ថបទពាណិជ្ជកម្ម
ចង់បាន​រូប​ស៊ែ​ល​ហ្វី​ច្បាស់​ស្អាត​គ្រប់ពេល​មែន​ទេ​? កក់ OPPO Reno3 កាមេរ៉ា​មុខធំ​ជាងគេ 44​មេ​ហ្គា​ភិ​ក​ស៊ែ​ល តម្លៃ​ត្រឹមតែ $359
28, Mar 2020 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន​ការថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​បាន​ក្លាយជា​សកម្មភាព​ក​ម្សា​ន្ត​កំពុង​ពេញនិយម​បំផុត​សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​នានា ដូច្នេះ​ក្រុមហ៊ុន OPPO ល្បី​ខ្លាំង​ខាង​ផលិត​ទូរស័ព្ទ​ស៊ែ​ល​ហ្វី បាន​សម្រិត​ស​ម្រា​ង​នូវ​ស្មា​ត​ហ្វូ​ន​ល្អ​ឯក OPPO Reno3​ដែល​បំពាក់​នូវ​កាមេរ៉ា​មុខ​ទំហំ​ធំ​បំផុត​រហូតដល់​ទៅ 44​មេ​ហ្គា​ភិ​ក​ស៊ែ​ល មាន​សមត្ថភាព​ផលិត​រូប​ច្បាស់​ស្អាត គ្រប់​ប៉ុស្តិ៍​គ្រប់ពេល។ អាច​ពង្រីក​មើល​ផ្ទៃមុខ ភ្នែក​សក់​តាមចិត្ត​ចង់​មិន​បារម្ភ​ខ្លាច​បែក​រូប ទោះបីជា​ស៊ែ​ល​ហ្វី​ពាក់​ម៉ាស​ក៏​នៅតែ​ស្អាត​។
 

​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ០១ មេសា ២០២០ អតិថិជន​អាច​កក់​ទុក​មុន ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​កាមេរ៉ា​មុខ 44MP​ដំបូង​គេ​បង្អស់ OPPO Reno3 ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) និង​ពណ៌​គុជ​ស (Sky White)​តាមរយៈ Link ផុស​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស ក្នុងតម្លៃ​ត្រឹមតែ $359 នឹង​ទទួលបាន កា​តាប​ស្ពាយ​OPPO​ដ៏​ស្រស់ស្អាត Power Bank 10000 mAh និង​ស៊ីម​ស្មា​ត​លេខ​ពិសេស Silver ជាមួយនឹង​កញ្ចប់​អ៊ី​ន​ធឺ​ណែ​ត​ធំ​ហ្មង​ចំនួន 12​សប្តាហ៍​។​
 
​ជាមួយនឹង​រចនាបទ​ថ្មី បច្ចេកវិទ្យា​ឈានមុខ និង​កាមេរ៉ា​ថតរូប​កម្រិត​អាជីព របស់ OPPO Reno3 លើក​នេះ ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ព្រោះ​វា​មាន កាមេរ៉ា​មុខ​សម្រាប់​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​សាហាវ​ទាំងថ្ងៃទាំងយប់ ទំហំ​ធំ​មហិមា រហូតដល់​ទៅ 44MP ជាមួយនឹង​មុខងារ Ultra Night Selfie និង​ស្គេ​ន​មុខ​ដោះ​សោរ​រហ័ស​ប៉ុន្តែ​សុវត្ថិភាព​បំផុត​។ 
​ផ្នែក​ខាងក្រោយ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ 4​គ្រាប់ ដែល​កាមេរ៉ា​ទី​1 មាន​ទំហំ 13MP មាន​កម្រិត f/2.4 ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម​។ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់​ការថតរូប​បាន​កាន់តែ​ឆ្ងាយ​។ កាមេរ៉ា​ទី​2 មាន​ទំហំ 48MP ជា​កាមេរ៉ា​មេ បំពាក់​នូវ​សិន​ស័​រ Sony IMX586 ដែលមាន​សមត្ថភាព​ផ្តិត​យក​រូបភាព​យ៉ាងច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា​មិន​ថា​ព្រឹក​ថ្ងៃ​យប់​។ ជាមួយនឹង​បច្ចេកវិទ្យា​គណនា​ប្លង់​រូបភាព Ultra HDR និង Super-Resolution ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ក្នុងការ​បង្កើត​រូបភាព​ទំហំ​រហូតដល់​ទៅ 108MP អាច​ថតរូប​មនុស្ស ហើយ​ពង្រីក​មើលមុខ សក់ ភ្នែក​ច្បាស់ក្រឡែត មិន​ព្រួយបារម្ភ​ខ្លាច​បែក​រូប​។ កាមេរ៉ា​ទី 3 មាន​ទំហំ 8MP សម្រាប់​ថត​ប្លង់​ទូលាយ​និង​សម្រាប់​ថតរូប​ជិតៗ​បែប​ម៉ាក្រូ 3cm បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែម្តង​។ កាមេរ៉ា​ទី 4 មាន​ទំហំ 2MP សម្រាប់​ជំនួយ​ដល់​ការថតរូប​ស្ទីល​បុរាណ​បែប​ស​ខ្មៅ​។​
 
​ក្នុង​មុខងារ​កាមេរ៉ា OPPO ក៏​បន្ថែម​នូវ​មុខងារ​ពិសេសៗ​មួយចំនួន​ដូចជា Ultra Dark Mode សម្រាប់​ជំនួយ​ដល់​ការថត​នៅ​កន្លែង​ងងឹត​ខ្លាំង​ឱ្យ​កាន់តែច្បាស់​ស្អាត​, មុខងារ Video Bokeh សម្រាប់​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​, ថត​វីដេអូ​កម្រិត 4K និង Ultra Steady Video 2.0 សម្រាប់​ជំនួយ​ដល់​ការ​ទប់​លំនឹង​វីដេអូ​កាន់តែ​ប្រសើរ ដែល​មុខងារ​ទាំងអស់នេះ​សុទ្ធសឹងតែ​ជា​មុខងារ​ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ ខ្ពស់​។ ទាំងអស់នេះ​ក៏​ដោយសារតែ​ឈី​ប​វា​មាន NPU ដែល​ភ្ជាប់​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ​ជួយ​គណនា និង​កាត់បន្ថយ​គ្រាប់​ល្អិត​បាន​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
OPPO Reno3 បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio P90 មាន CPU 8​គ្រាប់​រត់​ក្នុង​ល្បឿន 2.2GHz, ប្រតិ​ប​ត្ត​ការ​ដោយ Andriod 10 ជាមួយ​ផ្ទៃ​បង្ហាញ​ជំនាន់​ចុងក្រោយ ColorOS7 មាន​រ៉េ​ម 8GB មុខងារ Game Space និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB ទំហំ​ថាមពល​ថ្ម 4025mAh អម​ជាមួយនឹង បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC3.0 Flash Charge ប្រើប្រាស់​ស៊ីម​បាន​2 និង​មាន​រន្ធ​សម្រាប់​បន្ថែម Micro SD Card ខាងក្រៅ​ដល់ 256GB មាន​មុខងារ​កែសម្រួល​វីដេអូ Soloop ជំ​ជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទ​មួយ ជាមួយ​គណនី 5​។ 
 
​ជារួម OPPO Reno3 គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​និយម​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី និង​ស្រឡាញ់​ការថតរូប​កម្រិត​អាជីព​។ កក់​ទុក​មុន OPPO Reno3 ឥឡូវនេះ តម្លៃ​ត្រឹមតែ $359 តែបើ​កក់​ផ្គួប​ជាមួយនឹង​កាស​ឥត​ខ្សែ OPPO Enco W31 តម្លៃ​ត្រឹមតែ $398 (OPPO Enco W31 តម្លៃ $59) អាច​សន្សំ​បាន​$20 និង​ចំណេញ​បាន​កាដូ​បន្ថែម​សរុប​ជា​ទឹកប្រាក់ $169 រួម​ជាមួយនឹង​ការធានា​លើ​គ្រឿង​ម៉ាស៊ីន​រយៈពេល​មួយឆ្នាំ​ពេញ និង​ការជួសជុល​រហ័ស​ទាន់​ចិត្ត​ត្រឹមតែ​1​ម៉ោង នៅ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ទូទាំងប្រទេស​៕
 




 













 

(​អត្ថបទ​ពាណិជ្ជកម្ម​)



Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com