អត្ថបទពាណិជ្ជកម្ម
ហេតុផល​ដែល OPPO Find X2 Pro 5G ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការថត​រូបភាព​ស្អាត​កម្រិត​អាជីព​ដោយ​ទូរស័ព្ទ ពី​ស្ថាប័ន​តេស្ត DXOMARK
28, Mar 2020 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​ភ្ញាក់ផ្អើល នៃ​ទូរស័ព្ទ​វៃឆ្លាត​លំដាប់​កំពូល OPPO Find X2 Pro 5G មិនទាន់​ថមថយ​នៅឡើយ​ទេ បន្ទាប់ពី​បានចេញ​លក់​ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ ជាពិសេស​គឺ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​តែម្តង​។ 
 
​យើង​សង្កេតឃើញថា Find X2 Pro 5G កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់ ដោយសារ​រូបរាង​អេក្រង់​ល្អ​ឯក បច្ចេកវិទ្យា​5G   និង​ជាពិសេស​គឺ​សមត្ថភាព​មេ​រ៉ា​មុខក្រោយ​របស់​វា​តែម្តង​។ 
 
​បើ​និយាយ​អំពី​សមត្ថភាព​នៃ​ការចាប់យក​កម្រិត​ពណ៌ ការបែងចែក​ប្លង់​រូបភាព ភាពរហ័សរហួន​ក្នុងការ​ចាប់យក​ចំណុច Focus  ការថតរូប​កម្រិត​ច្បាស់ 12Bit True Capture និង​ផលិត​ចេញ​ជា​រូប​ដើម File RAW ទំហំ​ធំ សម្រាប់​យកទៅ​ឌី​ហ្សា​ញ Find X2 Pro 5G គឺជា​ជម្រើស​ល្អ​បំផុត​។ 
 
​តួយ៉ាង​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល OPPO Find X2 Pro 5G ទទួលបាន​កម្រិត​ពិន្ទុសរុប​រហូតដល់ ១២៤ ស្មើ​និង​ចំណាត់ថ្នាក់​លេខ ១ ក្នុង​តារាង​ធ្វើតេស្ត​ដាក់ពិន្ទុ​ចំណាត់ថ្នាក់​សមត្ថភាព​កាមេរ៉ា​ទូរស័ព្ទ​ទាំង​អស់ពី​ស្ថាប័ន​វេ​ប​សាយ DXOMARK ចុះផ្សាយ​កាលពី​ពាក់កណ្តាល​ខែមីនា​នេះ​។ 
 
​ការធ្វើ​តេស្ត​សមត្ថភាព​នេះ​ត្រូវបាន​អនុវត្ត តាមរយៈ​ការយក Find X2 Pro 5G ថត​រហូតដល់​លើស 1600 រូប និង​វីដេអូ​លើស ២ ម៉ោង ទាំង​នៅក្នុង​បន្ទប់​តេស្ត​ផ្ទាល់ និង​ខាងក្រៅ​។ 
​ការធ្វើ​តេស្ត និង​ប្រើប្រាស់​កាមេរ៉ា​បានបញ្ជាក់​ឲ្យ​ឃើញថា OPPO Find X2 Pro 5G មាន​សមត្ថភាព​យ៉ាង​ល្អឥតខ្ចោះ ជាពិសេស​នៅ​ផ្នែក Auto Focus ដែល​ធ្វើការ​បាន​យ៉ាង​រហ័ស លឿន និង អាច​ប្រើប្រាស់​បាន​ទាំង​ការថតរូប​សន្លឹក និង ថត​វីដេអូ ដោយសារតែ​លើក​នេះ OPPO បាន​សហការ​ណ៌​ជាមួយ Sony ដើម្បី​បំពាក់​នូវ​ប្រភេទ​សេន​ស័​រ​ធំជាងគេ​គឺ Sony IMX 689 បំពាក់​បច្ចេកវិទ្យា​ទំនើប​ប្លែក​គេ​មួយ​ឈ្មោះថា All Pixel-Omni Directional PDAF ដែល​វា​មាន​សមត្ថភាព គណនា​គ្រប់​ចំណុច​ភិ​កសែ​ល​នៃ​រូប​ទាំងមូល ឲ្យ​ទៅជា​ចំណុច Focus រួចជាស្រេច​តែម្តង​។ 
 
​ចំណុច​លេចធ្លោ​បន្ទាប់​គឺ ការថត​វីដេអូ​ដែល​អាច​រក្សាបាន​នូវ​លំនឹង រលូន កាត់បន្ថយ​ភាព​រង្គើ រំ​ញ័រ បាន​យ៉ាង​ល្អ​គ្មាន​ប្រៀប ដោយសារតែ​មុខងារ​ទប់​លំនឹង Ultra-Steady Video Pro និង​ជំនួយ​ពី​លេន​កាមេរ៉ា​ប្លង់​ទូលាយ​កំរិត​ធំ 48MP ហើយ​គុណភាព​វីដេអូ​ទៀតសោត ក៏​ស្រស់ស្អាត​ពណ៌​ធម្មជាតិ ដោយសារតែ​មុខងារ LIVE HDR ដែល​មានមក​ស្រាប់​។ ចំណុច​ល្អ​ដែល​មិន​សរសើរ​មិនបាន​នោះ​គឺ សមត្ថភាព​ក្នុងការ​ចាប់យក និង បែង​ចែង​ពណ៌​នៃ​រូបភាព ព្រោះ​លោកអ្នក​និង​ទទួលបាន​នូវ​កម្រិត​ពណ៌​ពិតៗ​ដូច​ធម្មជាតិ និង ការកំណត់​កម្រិត​ពណ៌ ស បាន​យ៉ាង​ល្អ ទាំង​នៅក្នុង​ទីតាំង​ខាងក្រៅ​ពេល​ថ្ងៃ និង នៅក្នុង​ទីតាំង​ម្លប់​នេះ  ព្រោះ​កម្រិត​បង្ហាញ​ពណ៌​របស់​អេក្រង់​វា បាន​រហូតដល់​ទៅ​កំរិត 10Bit ដែល​គិត​ទៅ​គឺ​លើស ១​ពាន់​លាន​ពណ៌​ទៅទៀត ហើយ​បើ​ប្រៀបធៀប​ជាមួយ អេក្រង់​ទូរ​សព្ទ​ដទៃ គឺ​លើស​រហូតដល់ ៦៤ ដង​។ 

  
​ទាំងនេះ​នៅ​មិនទាន់​អស់​សមត្ថភាព​ដែលមាន​បំពាក់​ជាមួយ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ របស់ OPPO Find X2 Pro នៅឡើយ​ទេ​។ យើង​មិនទាន់បាន​និយាយ​ដល់​សមត្ថភាព​ថតរូប​ពង្រីក Hybrid Zoom ជំនា​ន់ទី ២ និង សមត្ថភាព​ថតរូប​នៅពេល​យប់ និង ពេល​ងងឹត​ខ្វះ​ពន្លឺ​។
 
OPPO Find X2 Pro 5G ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណីត​ជាមួយនឹង​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​ខាប់ ប្រភេទ​សេ​រ៉ា​មិច​សុទ្ធ និង ពណ៌​ទឹកក្រូច ប្រភេទ​ស្បែក​គុណភាព​ខ្ពស់ មិន​ប៉ះ​ព៉ា​ល់​បរិស្ថាន មាន​អេក្រង់​ល្អផ្តាច់គេ 6.7” Dynamic AMOLED កម្រិត​បង្ហាញ​រូបភាព QHD+ 3K (3168 x 1440) ដែល​ពិសេស​បំផុត បង្ហាញ​កម្រិត​ពណ៌​ដល់​ទៅ 10Bit លើសពី ១​ពាន់​លាន​ពណ៌ និង កម្រិត​ល្បឿន​អេក្រង់ 120Hz និង ល្បឿន​ប៉ះ​សម្គាល់ 240Hz​។ ប្រើប្រាស់​បន្ទះ​ឈី​ប 5G ខ្នាត​កំពូល Snapdragon 865 អមដោយ​រ៉េ​ម​យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ​ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វីដេអូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា​5G មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​ពេញ 100% ត្រឹម 38​នាទី​)​។ ជាពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68 ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនា​ន់ទី​6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេង​បែប Stereo ពិ​រោះ​រណ្តំ​ចិត្ត​។ 
 
​ដូចនេះ លក្ខណសម្បត្តិ​កំពូលៗ ពិសេសៗ​ខាងលើ យើង​អាច​សន្និដ្ឋានបានថា OPPO Find X2 Pro 5G  ពិតជា​ស័​ក្ត​សម​ទូរស័ព្ទ​វៃឆ្លាត​លំដាប់​កំពូល​ពិតមែន ហើយ​លោកអ្នក​អាច​ស្វែងរក​ទិញ​បាន​ហើយ​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស ក្នុងតម្លៃ​ត្រឹមតែ 1299$ ប៉ុណ្ណោះ​។ ប្រសិនបើ​ស្ទាក់ស្ទើរ ហើយ​ចង់​សាកល្បង​តេស្ត​សមត្ថភាព​ពិត OPPO Find X2 Pro 5G នៅ​ទី​តាំងរបស់​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO សាខា​ផ្សារ​ទំនើប​អ៊ី​អន​១ ប្រកបដោយ​សុវត្ថិភាព​បំផុត ព្រោះ​ទូរស័ព្ទ​ត្រូវបាន​សម្អាត​រៀងរាល់ ២​ម៉ោង​ម្តង  Showroom មួយ​ថ្ងៃទី​២​ដង និង​មានទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​៕ 
 











(​អត្ថបទ​ពាណិជ្ជកម្ម​)
 


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com