អត្ថបទពាណិជ្ជកម្ម
ផាក​កាហ្វេ ជូន​អាហារ ១០០០​ឈុត ដល់​ក្រុមគ្រូពេទ្យ ដែល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
28, Mar 2020 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បី​លើក​ជាការ​ចូលរួម​និង​លើកទឹកចិត្ត​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក្រុមហ៊ុន ផាក​កាហ្វេ ហ្វ៊ូ​ដ អេ​ន បេ​វើ​រី​ច បានផ្តល់​ជូន​អាហារ ១០០០ ឈុត ដែល​ស្មើនឹង​ទឹកប្រាក់ ៤០០០ ដុល្លារ​ដល់​លោកគ្រូ​-​អ្នកគ្រូ​ពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ ។​
 
​អ្នកនាង គង់ បុ​ផ្ផា នាយក​ផ្នែ​ន​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន ផាក​កាហ្វេ ហ្វ៊ូ​ដ អេ​ន បេ​វើ​រី​ច បាន​មានប្រសាសន៍ថា សកម្មភាព​ថ្ងៃនេះ​គឺជា​អ្វីដែល​ផាក​កាហ្វេ​តែងតែ​ធ្វើ ដើម្បី​ជាការ​ចូលរួម​កិច្ចការ​សង្គម​។ «​ពួកយើង​សប្បាយចិត្ត​និង​សង្ឃឹមថា ពួកយើង​នឹង​អាច​យកឈ្នះ​ជំងឺ​កូ​វីដ​១៩​នេះ​ឲ្យ​បាន​ឆាប់ៗ​។ ពួកយើង​ពិតជា​សូម​អរគុណ​និង​ដឹងគុណ​យ៉ាងខ្លាំង​ដល់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩​នេះ និង​សូម​ជូនពរ​ពួកគាត់​អោយបាន​ជោគជ័យ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាង គង់ បុ​ផ្ផា​។ 
  
​លោកស្រី​ក៏បាន​បន្តទៀតថា ក្រៅ​តែ​អំពី​សកម្មភាព​ចូលរួម​សង្គម​នេះ ក្រុមហ៊ុន​ក៏បាន​ចែក​ទឹក​សម្លាប់​មេរោគ​ជូន​ដល់​បុគ្គលិក​ទាំងអស់​របស់ខ្លួន​ផងដែរ ដើម្បី​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​និង​នាំយកទៅ​ប្រើប្រាស់​នៅផ្ទះ​របស់​ពួកគាត់​ផងដែរ​៕

(អត្ថបទពាណិជ្ជកម្ម) 
 
 
 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com