COVID-19
ជាតិ
បទសម្ភាសន៍
សង្គមជាតិ
​អ្នកទិញ​បារម្ភ​ពី​ការឆ្លង​កូ​វីដ​-១៩ តែ​លោកយាយ ទូច នៅតែ​លក់​បាញ់ឆែវ​ដាច់​៨០០​បន្ទះ​ក្នុង​មួយថ្ងៃ​
28, Mar 2020 , 9:59 pm        
រូបភាព
 អ្នកទិញបារម្ភពីការឆ្លងកូវីដ-១៩ តែលោកយាយ ទូច នៅតែលក់បាញ់ឆែវដាច់៨០០បន្ទះក្នុងមួយថ្ងៃ
អ្នកទិញបារម្ភពីការឆ្លងកូវីដ-១៩ តែលោកយាយ ទូច នៅតែលក់បាញ់ឆែវដាច់៨០០បន្ទះក្នុងមួយថ្ងៃ
 
កំពង់ស្ពឺ​៖ លោកយាយ ទេ​ព្យ ទូច ប្រកប​របរ​លក់​នំ​បាញ់ឆែវ និង​នំគ្រក់ នៅក្នុង​ភូមិ​ព្រៃ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ​។ អំឡុងពេល​ជំងឺឆ្លង Covid-19 រាលដាល​កាន់តែខ្លាំង ពលរដ្ឋ​មិនសូវ​ហ៊ាន​ធ្វើដំណើរ​ឆ្ងាយ​ពី​ផ្ទះ និង​ការប្រកបមុខរបរ​តូច​-​ធំ​មួយចំនួនធំ​នៅតាម​ទីប្រជុំជន​នានា បាន​បិទទ្វារ​បណ្តោះអាសន្ន តែ​នំ​បាញ់ឆែវ​និង​នំគ្រក់​របស់លោក​យាយ ទូច នៅតែ​លក់ដាច់​ធម្មតា​។ ជា​មធ្យម​លោកយាយ​អាច​លក់​នំ​បាញ់ឆែវ​បាន​៨០០​បន្ទះ និង​នំគ្រក់​បាន​៣​គីឡូ​អង្ករ ដោយ​អាច​ចំណេញ​បាន​ប្រមាណ​៤​ទៅ​៥​ម៉ឺន​រៀល​។ យ៉ាង​លោកយាយ ទេ​ព្យ ទូច បាន​បញ្ជាក់ថា អ្នក​មក​ទិញ​នំ​របស់​លោកយាយ​មួយចំនួន ពួកគាត់​ក៏​បារម្ភ​ពី​ការឆ្លង​ជំងឺ Covid-19 នេះដែរ​។​


​សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖

 
 

Tag:
 ​វីដេអូ​
  ថ្មីៗ​២៥
  កំពង់ស្ពឺ​
  កូ​វីដ​១៩
  បាញ់ឆែវ​
© រក្សាសិទ្ធិដោយ thmeythmey.com