COVID-19
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ជើងខ្លាំងលំដាប់ពិភពលោកប្រតិកម្មចំពោះការប្រកួតបិទទ្វារនៅសង្វៀន ONE
× អត្ថបទ៖ ស៊ីធី
COVID-19 បានធ្វើឲ្យព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោកត្រូវផ្អាក និងប៉ះពាល់ដល់ការប្រកួតរបស់ ONE Championship ឆ្នាំ ២០២០ នេះផងដែរ។ ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះកំពុងស្វែងរកវិធីដើម្បីដំណើរការសង្វៀនរបស់ខ្លួនឡើងវិញ។ កាលថ្ងៃទី ១៣ ខែមីនា ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាសអំពីការចាប់ផ្ដើមការប្រកួតបិទទ្វារចំនួន ៤ សប្ដាហ៍តទៅនៅសិង្ហបុរី នាពាក់កណ្ដាលខែមេសា ខាងមុខ។ សេចក្ដីប្រកាសរបស់ Sityodtong ទទួលបានការគាំទ្រជាច្រើនពីសំណាក់កីឡាករកីឡាការិនីល្បីៗលំដាប់ពិភពលោក។
Aung La N Sang
«ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ ONE ដែលតែងតែតាមដានរហូតមក។ យើងសន្យាថានឹងផ្ដល់កម្មវិធីដ៏អស្ចារ្យ ទោះបីជាការប្រកួតបិទទ្វារក៏ដោយ។ ប៉ុន្តែបុគ្គលិកក៏ដូចកីឡាករត្រូវប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំសូមអរគុណផ្នែកពាក់ព័ន្ធទាំងអស់។ សម្រាប់ខ្ញុំ វាមិនជាបញ្ហានោះទេទោះជាការប្រកួតបិទទ្វារ, នៅលើសង្វៀន ឬ នៅកន្លែងណាក៏ដោយ ខ្ញុំនៅតែតាំងចិត្តដើម្បីធ្វើឲ្យការប្រកួតអស្ចារ្យ»។
Eduard Folayang
«យើងកំពុងស្ថិតនៅក្នុងស្ថានភាពឆ្លងនាពេលនេះ ដូច្នេះយើងត្រូវការពារសុវត្ថិភាពសម្រាប់អត្តពលិក បុគ្គលិក និង អ្នកគាំទ្រ។ វាពិតជាល្អណាស់សម្រាប់ការប្រកួតបិទទ្វារពោលប្រសើរជាងលុបចោលការប្រកួត។ វាល្អសម្រាប់អ្នកគាំទ្រមើលតាមទូរទស្សន៍ និង អនឡាញ។ ព្រឹត្តិការណ៍កីឡាផ្សេងទៀតដូចជា NBA ជាដើមក៏លុបចោលការប្រកួតដែរ។ នេះជារឿងមួយមានផលចំណេញសម្រាប់ស្ថាប័ន ONE។ ខ្ញុំដឹងថាមានមនុស្សជាច្រើនចង់តាមដានការផ្សាយបន្តផ្ទាល់ ប៉ុន្តែយើងមិនអាចធ្វើបានភ្លាមៗទេដោយសារតែបញ្ហាសុខភាព»។
Martin Nguyen
«ពេលនេះមេរោគកំពុងរាតត្បាត ហើយសង្ឃឹមថានឹងផុតរលត់ឆាប់ៗ។ យើងត្រូវតែវៃឆ្លាតសម្រាប់ស្ថានភាពនេះ និងត្រូវថែសុខភាព រួមទាំងថែទាំអ្នកនៅជុំវិញខ្លួនរបស់យើងផង»។
Geje Eustaquio
«វាជាការរៀបចំដ៏វៃឆ្លាត។ វាជាការសម្រេចចិត្តគួរឲ្យពេញចិត្តក្នុងកាលៈទេសៈនេះ។ នេះជាក្ដីសុបិនដើម្បីប្រកួត។ ដូច្នេះវាជារឿងល្អជាងការលុបការប្រកួតតែម្ដង។ រឿងល្អបំផុតនោះគឺ ONE Championship យល់អំពីបញ្ហា។ នេះជាហេតុដែលខ្ញុំគាំទ្រគំនិតនេះហើយប្រកួតបិទទ្វារ។ វាជារឿងឈឺចាប់បន្តិចសម្រាប់ក្រុមហ៊ុនដែលបាត់បង់ចំណូល ប៉ុន្តែពេលខ្លះយើងត្រូវលះបង់»។
Danny Kingad
“ខ្ញុំគិតថាលោក Chatri សម្រេចចិត្តបានល្អបំផុតនិងល្អសម្រាប់ពួកយើង។ ប៉ុន្តែក្រៅពីនោះយើងមិនអាចឲ្យមនុស្សចូលរួមបានទេនាពេលនេះ។ ព្រោះបើមានអ្នកឆ្លងម្នាក់នោះច្បាស់ជាផ្ទុះឡើងមិនខាន។ សម្រាប់ខ្ញុំ នោះគឺជាការគិតល្អហើយ។ យើងនឹងធ្វើឲ្យព្រឹត្តិការណ៍ប្រកួតនេះអស្ចារ្យ»។
Jihin Radzuan
«ONE Championship ជាស្ថាប័នធំបំផុតមួយ ហើយអ្វីដែលពួកគេធ្វើ គឺមិនលម្អៀងសម្រាប់អ្នកពាក់ព័ន្ធ។ ប៉ុន្តែពួកគេត្រូវធ្វើឲ្យល្អបំផុត កុំឲ្យឆ្លងមេរោគ Covid-19 នៅពេលនេះ។ ពួកគេធ្វើឲ្យអ្នកគាំទ្រមានសុវត្ថិភាព អត្តពលិកមានសុខភាពល្អ និង បុគ្គលិកផងជាអាទិភាព»។
Rene Catalan
«សម្រាប់ខ្ញុំ ការសម្រេចរបស់ Chatri ដើម្បីបន្តការប្រកួតបិទទ្វារ គឺការត្រឹមត្រូវ។ បើសិនជារៀបចំបើកឲ្យមនុស្សទស្សនា នោះវាច្បាស់ជាអាចឆ្លងពីមនុស្សទៅម្នាក់មិនខាន។ វាជារឿងត្រឹមត្រូវ និងល្អបំផុតសម្រាប់ការប្រកួតបិទទ្វារ ក៏ដូចជាដាក់គោលដៅបន្តការប្រកួតឡើងវិញ»៕
© រក្សាសិទ្ធិដោយ thmeythmey.com