ជាតិ
ពីនេះ ពីនោះ
«​ទីងមោង​»​ដែល​ខ្មែរ​ពី​បុរាណ​ហៅថា​«​តាមោង​»
29, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
«​តាមោង​»​ជា​ពាក្យ​ដែល​ខ្មែរ​យើង​ប្រើ​ព្នង​ជា​ទាសកម្មករ​, កាលណា​ដែល​កូនក្មេង​តូចៗ​យំ​កិកកុក​, ព្នង​អ្នករក្សា​កូនក្មេង​នោះ​និយាយ​បន្លាច​ថា “​ទីង​ម៉ូងៗ​” គឺថា “​ខ្លាៗ​” ដើម្បី​ឲ្យ​កូនក្មេង​ខ្លាច​ស្ងៀម​លែង​យំ​។ លុះ​ត​យូរៗ​មក​ខ្មែរ​យើង​ប្រើ​ហៅ​រូប​រុំ​សំពត់​ជាដើម ដែល​គេ​ធ្វើជា​រូប​មនុស្ស​ដាក់​បញ្ឈរ​ក្នុង​ទី​ស្រែ ចម្ការ ដើម្បី​បន្លាច​សត្វ​មិន​ឲ្យ​ចុះ​ឬ​ចូល​ស៊ី​ផលដំណាំ​។

 
​បច្ចុប្បន្ន គេ​តាំង​ទីងមោង នៅមុខ​ផ្ទះ ឬ​មុខទ្វារ ដោយ​ជឿថា នឹង​អាច​បណ្តេញ​ឧបទ្រពចង្រៃ​ចេញពីផ្ទះ និង​បណ្តេញ​ជំងឺ​មិន​ឲ្យ​រាតត្បាត​នៅក្នុង​ភូមិ ដោយ​គេ​តែង​តុបតែង​ធ្វើជា​រូប​មនុស្ស​ដែលមាន​គ្រង​សំលៀកបំពាក់ មួក ក្រមា ជាដើម​។ 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com