COVID-19
ជាតិ
សង្គមជាតិ
ជនបរទេសដែលផ្តិតទឹកមាត់លើលុយ ដាក់លើទូATM មិនមានកូវីដ-១៩ឡើយ រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ ជនបរទេសម្នាក់ដែលបានផ្តិតទឹកមាត់លើលុយក្លែងក្លាយ ហើយដាក់លើទូ ATM នៅជិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៤ ខែមីនា ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ដើម្បីយកសំណាកទៅធ្វើតេស្តរកកូវីដ-១៩។ ក្រោយធ្វើតេស្តរួចរាល់ហើយ លទ្ធផលបង្ហាញថាបុរសនោះមិនមានកូវីដ-១៩ទេ។
ក្រោយដឹងថាជនបរទេសនោះមិនមានកូវីដ-១៩ អាជ្ញាធរក៏បាននាំជនបរទេសទៅបន្តពិនិត្យមើលសារធាតុញៀន និងបន្តចាត់វិធានតាមនិតីវិធីច្បាប់។ នេះបើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សារព័ត៌មានថ្មីៗមិនទាន់អាចសុំការបកស្រាយបន្ថែមពីលោក ស ថេត ស្នងការរាជធានីភ្នំពេញ ទាក់ទងនឹងជនបរទេសនោះ ដោយសារតែលោកមិនលើកទូរសព្ទ។
សរុបមកដល់ពេលនេះ កម្ពុជា មានអ្នកជាសះស្បើយ២១នាក់ហើយ ខណៈអ្នកជំងឺCOVID-19 មានចំនួន១០៣នាក់។ បច្ចុប្បន្ន មានអ្នកជំងឺCOVID-19 កំពុងសម្រាលព្យាបាល៨២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com