ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ព្រះ​មុនី​កោសល យ៉​ន សេង យៀ​ត​៖«​វត្ត​ជាច្រើន​នៅ​អាមេរិក​លុប​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ព្រោះ​កូ​វីដ​១៩»
29, Mar 2020 , 7:59 pm        
រូបភាព
ព្រះ​មហាកោសល្យ យ៉ន សេង យៀត ដែល​កំពុងគង់​ក្នុង​វត្ត​រតនរង្សីរីវារ ក្នុង​រដ្ឋ​ Massachusetts នៃ​សហរដ្ឋអាមេរិក
ព្រះ​មហាកោសល្យ យ៉ន សេង យៀត ដែល​កំពុងគង់​ក្នុង​វត្ត​រតនរង្សីរីវារ ក្នុង​រដ្ឋ​ Massachusetts នៃ​សហរដ្ឋអាមេរិក
​ភ្នំពេញ​៖ ព្រះ​មុនី​កោសល យ៉​ន សេង យៀ​ត ដែល​កំពុង​គង់នៅ​វត្ត​រតនរង្សី​រី​វារ ក្នុង​រដ្ឋ Massachusetts នៃ​សហរដ្ឋអាមេរិក បានផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ពី​ស្ថានភាព​ក្នុង​រដ្ឋ​ដែល​ព្រះអង្គ​កំពុង​គង់នៅ នា​ថ្ងៃទី​២៤ ខែមីនា​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមីនា​នៅ​កម្ពុជា​។ ព្រះអង្គ​ក៏បាន​ទទួល​ព័ត៌មាន​មួយចំនួន ស្ដីពី​ការលុបចោល​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅតាម​រដ្ឋ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក ព្រោះតែ​វិបត្តិ​កូ​វីដ​១៩​ផងដែរ​។​


​បើតាម​សង្ឃដីកា​ព្រះ​មុនី​កោសល្យ យ៉​ន សេង យៀ​ត ការលុបចោល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ធ្វើឡើង​ក្រោយពី​អភិបាលរដ្ឋ Massachusetts បានប្រកាស​ដាក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន ដែល​ហាម​មិនឱ្យ​ប្រជាពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ឡើយ ប្រសិនបើ​មិនមាន​កិច្ចការ​ចាំបាច់​ខ្លាំង​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ស្ដាប់​បទសម្ភាសន៍​រវាង​កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​ព្រះ​មុនី​កោសល្យ យ៉​ន សេង យៀ​ត ដែល​កំពុង​គង់​ក្នុង​រដ្ឋ Massachusetts នៃ​សហរដ្ឋអាមេរិក ដូចតទៅ​៖



​ចំណែកឯ​ស្ថានភាព​តាម​វត្ត​នានា​នៅ​សហរដ្ឋអាមេរិក​វិញ ព្រោះតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​រ៉ូ​ណា ស្របពេល​ដែលមាន​បម្រាម​នានា​ពី​រដ្ឋអំណាច​ផង វត្ត​មួយចំនួន​ត្រូវ​បង្ខំ​លុបចោល​ការធ្វើ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ 
 
​សម្រាប់​វត្ត​រតនរង្សី​រី​វារ ក្នុង​រដ្ឋ Massachusetts ដែល​ព្រះ​មុនី​កោសល្យ យ៉​ន សេង យៀ​ត កំពុង​គង់នៅ មានការ​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​មួយចំនួន ប៉ុន្តែ​សកម្មភាព​ជាប្រចាំ​ខ្លះៗ​របស់​វត្ត នៅ​រក្សា​ដដែល​។ ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​វិញ សម្រាប់​វត្ត​រតនរង្សី​រី​វារ អាច​នឹង​លុបចោល​ពី​៨០​ទៅ​៩០​ភាគរយ ប្រសិនបើ​មិនមាន​ការលើក​ចេញ​នូវ​បម្រាម​នានា​ពី​អភិបាលរដ្ឋ​ទេនោះ​៕

Tag:
 សាសនា​
  ព្រះសង្ឃ​
  ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com