ម្ចាស់​ខ្សែក្រវាត់ Christian Lee ប្រាប់​អំពី​ភាពយន្ត​ដែល​ខ្លួន​ចូលចិត្ត​ទាំង​៥
ONE Championship
អន្តរជាតិ
ម្ចាស់​ខ្សែក្រវាត់ Christian Lee ប្រាប់​អំពី​ភាពយន្ត​ដែល​ខ្លួន​ចូលចិត្ត​ទាំង​៥
30, Mar 2020 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
Christian Lee ឬ «The Warrior» ជា​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion​។ គេ​មិន​ត្រឹមតែ​ជើង​ខ្លាំង​ខាង​គុន​ចម្រុះ​ថែមទាំង​ជា​អ្នកគាំទ្រ​ការអាន​សៀវភៅ​រឿង​កំប្លែង​ទៀតផង​។ ប៉ុន្តែ​លើសពី​ន​នេះ​ទៅទៀត​នៅក្នុង​សហស្សវត្ស​ថ្មី Lee បាន​ចាប់អារម្មណ៍​ទៅនឹង​ខ្សែភាពយន្ត​ជាច្រើន​ដែល​ល្អមើល​ជាង box office និង​បានផ្ដល់​ការកម្សាន្ត​សម្បូរបែប​។ Lee បាន​ប្រាប់​អំពី​ខ្សែភាពយន្ត​កំពូល​ទាំង​៥​ផលិត​ដោយ​ក្រុមហ៊ុន Marvel ហើយ​ជា​ខ្សែភាពយន្ត​ដែល​ខ្លួន​ពេញចិត្ត​កន្លងទៅនេះ​។

 
#1 Avengers: Endgame (2019)
​ខ្សែភាពយន្ត​កំពូល​ស្ថិតក្នុង​ក្រសែភ្នែក​របស់ Lee គឺ Avengers: Endgame ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត  Marvel Cinematic Universe (MCU)​។  កីឡាករ​មកពី​ក្លិប Evolve MMA និង United MMA បាន​រំលឹក​បែបនេះ​៖«​វា​ជា​ខ្សែភាពយន្ត​ដែល​ខ្ញុំ​ចូលចិត្ត​នៅពេល​វា​ចេញ​បញ្ចាំង​ជា​ផ្លូវការ​។ វា​ជា​ខ្សែភាពយន្ត​ចុងក្រោយ​ដែល​ល្អ​បំផុត​។  Endgame បញ្ចប់ទៅ​ល្អ​បំផុត​។ វា​ជា​រឿង​ល្អមើល​បំផុត និង​ខ្សែភាពយន្ត​ធំ​បំផុត​។ ខ្ញុំ​មិន​រំពឹងថា​តួអង្គ​អាច​ត្រលប់មក​រួមរស់​ជាមួយគ្នា​បាន​នោះឡើយ​»​។ ឈុត​ដក់​ក្នុង​អារម្មណ៍​បំផុត​ពេល​លាគ្នា​របស់ Tony Stark(Iron Man)​។ Lee សង្កត់ធ្ងន់​៖«​វា​ធ្វើ​ឲ្យ​ខ្ញុំ​រំជើបរំជួល​ស្ទើរ​ស្រក់​ទឹកភ្នែក​»​។ 
 
#2 Iron Man (2008)
 ​រឿង Iron Man ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន  MCU​។ Lee ក៏​ពេញចិត្ត​រឿងនេះ ជាពិសេស​ស្រលាញ់​ការ​ដើរតួ​របស់ Downey Jr​។  Lee ពន្យល់​បែបនេះ​៖«​ខ្ញុំ​គិតថា គេ​ធ្វើ​បានល្អ​ណាស់​ក្នុងការ​ដើរតួ​ឈុត​ឆាក​គ្រប់​រឿង​។ គេ​ធ្វើ​ឲ្យ​ខ្ញុំ​តាមដាន​តាំងពីដើម​ដល់​ចប់​។ គេ​ដើរតួ​ល្អ​ខ្លាំងណាស់ និង ពេញចិត្ត​អ្វីដែល​គាត់​ធ្វើ​ពេញ​មួយជីវិត​ក្នុង​អាជីព​»​។  ហេតុផល​មួយទៀត  “The Warrior” ក៏បាន​ទាក់ចិត្ត​ខ្សែភាពយន្ត Iron Man ខ្លាំង​ជាពិសេស​តួអង្គ Jeff Bridges ដើរតួ​ជា Obadiah Stane(Iron Monger)​។ ម្ចាស់​ខ្សែក្រវាត់​រូបនេះ​ស្រលាញ់​ការសម្ដែង​លើ​ការពិត​ជាក់ស្ដែង នៃ​សាច់រឿង​ដូចជា​តួអង្គ​ជាប់​ក្នុង​រណ្ដៅ និង មាន​ឈុត​ច្រើន​ទៀត​។ 
 
#3 X-Men (2000)
 ​វា​ជា​រឿង​លំដាប់​ទី​៣​សម្រាប់​ចំណូលចិត្ត​របស់ Lee​។ វា​ជា​រឿង​ទទួល​ការចាប់អារម្មណ៍​ជាស​កល​។ ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​បង្ហើប​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ចូលចិត្ត​រឿងនេះ​ជាជាង​ការថត​នៅ 2011’s First Class, 2014’s Days of Future Past ហើយ Magneto គឺជា​រឿង​បែប​កំប្លែង​ល្អ​បំផុត​មួយ​របស់​ក្រុមហ៊ុន Marvel»​។ Lee ដែលមាន​បងស្រី Angela ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Champion ក៏បាន​សរសើរ​រឿង X-Men និង Wolverine ថា​ល្អមើល​ផងដែរ​។  Lee  បន្តថា​៖«​មូលហេតុ​ដែល​ខ្ញុំ​ចូលចិត្ត​ព្រោះ​យើង​កើតមក​ត្រូវតែមាន​កម្លាំង​ខ្លាំងក្លា​។ នេះ​ជា​រឿង​ដែល​ម្នាក់ៗ​សុទ្ធតែ​ចង់បាន​ដូច្នេះ​»​។ 
 
#4 Thor: Ragnarok (2017)
​រឿង​ល្អមើល​លំដាប់​ទី​៤​របស់ Lee គឺ Thor: Ragnarok ដែលមាន​ផលិតករ​ឈ្មោះ Taika Waititi​។ «​ឈុត​ឆាក​នានា​គួរ​ឲ្យ​ភ័យខ្លាច ហើយ​របៀប​វ៉ៃ​គ្នា​កាប់​ចាក់​ក៏​ព្រឺព្រួច​ទៅទៀត​ផង​។ ពួកគេ​ដាក់បញ្ចូល​តួអង្គ​ច្រើន​និង​លេចធ្លោ​»​។ Lee ថ្លែង​បែបនេះ​។ តួអង្គ Loki ធ្វើ​ឲ្យ​កីឡាករ​សិង្ហ​បុរី​ចាប់អារម្មណ៍​មិនតិច​នោះឡើយ​។ ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion ពិពណ៌នា ៖«Loki ត្រូវគេ​ចាប់អារម្មណ៍​ខ្លាំង​ព្រោះ​គេ​ជា​បងប្អូន​ប្រុស​របស់ Thor ដែលជា​តួអង្គ​កាច​សាហាវ ប៉ុន្តែ​ពេលខ្លះ​គេ​ក៏​ធ្វើ​ល្អ​ដែរ​។ ពេលខ្លះ​អ្នក​មិនដឹងថា​ជាម​នុស្ស​ល្អ ឬ អាក្រក់​ឡើយ​។ ខ្ញុំ​គិតថា [Chris Hemsworth] បានធ្វើ​ការងារ​ល្អ​មែនទែន​។ គេ​ដើរតួ​អង្គ Thor  ហើយ Robert Downey Jr ដើរតួ​Iron Man​។ នេះ​ជាការ​ដើរតួ​ដ៏​ល្អ​»​។ 
 
#5 Black Panther (2018)
 Black Panther ដែល​ត្រូវគេ​ចាក់​បញ្ចាំង​ឆ្នាំ​២០១៨ ផលិត​ដោយ​ផលិតករ Ryan Coogler​។ Lee ពិត​ស្ញប់ស្ញែង​ចំពោះ​ខ្សែភាពយន្ត​នេះ​។  Lee បញ្ជាក់​បែបនេះ​៖«Black Panther  ជា​ខ្សែភាពយន្ត​ក្នុងចំណោម​ខ្សែភាពយន្ត​ល្អ​បំផុត​នៅ​រដ្ឋ Hawaii​។ វា​មាន​ភាពខុសប្លែក​ពី​ភាពយន្ត​ផ្សេង​។ ពួក​ដាក់បញ្ចូល​វប្បធម៌​របស់​ជនជាតិ​អាហ្វ្រិក​។ ក្នុងនោះ​ក៏មាន​បញ្ចូល​ក្បាច់គុន​ផងដែរ​»​។ Lee រៀបរាប់​៖«​ការ​ដាក់ចូល​ក្បាច់គុន​បែបនេះ​ល្អ​ណាស់ មាន​ឈុត​វ៉ៃ​គ្នា ពិតជា​ល្អ​មែន​។ ពួកគេ​និយាយ​អំពី​ការពិត​»​។​
«​ខ្ញុំ​ចូល​ខ្សែភាពយន្ត​មាន​វប្បធម៌​ច្រើន អំពី​ភូមិសាស្ត្រ​បូក​ទាំង បច្ចេកទេស​វិទ្យា​ទៀតផង​។ ការបញ្ចូល​គ្រប់​រសជាតិ គឺ​ពិតជា​អស្ចារ្យ​ណាស់​។  ការដាក់បញ្ចូល អាហ្វ្រិក អាមេរិក និង អាស៊ី រឹតតែ​អស្ចារ្យ​ទៀត​។ រឿង Hollywood សំដៅលើ​អាមេរិក ប៉ុន្តែ បើ​ចម្រុះ​ជាតិ​សាស្ត្រ និង​វប្បធម៌ វា​ពិសេស​ណាស់​»​។  ម្ចាស់​ខ្សែក្រវាត់ ONE Championship បន្ថែម​៖«​តួអង្គ​ផ្សេងគ្នា​ក្នុង​ភាពយន្ត​គឺជា​រឿង​ពិសេស​មួយ​។ ខ្ញុំ​ស្រលាញ់​ភាពយន្ត​មាន​ជាតិ​សាសន៍​ផ្សេងគ្នា​ព្រោះ​មាន​ទេពកោសល្យ​ផ្សេងគ្នា​។ វា​មិន​បញ្ហា​នោះទេ​ចំពោះ​ពណ៌​សម្បុរ​។ បើ​អ្នកជា​តួអង្គ​ល្អ គឺ ល្អ​ហើយ​។ ខ្ញុំ​ស្រលាញ់​នឹង​ការសម្ដែង​ចម្រុះ​ជាតិ​សាសន៍​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com