ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី៤រូប ត្រូវបានដូរចេញ
30, Mar 2020 , 8:45 am        
រូបភាព
តាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងការសម្រួលសមាសភាពរដ្ឋាភិបាល ក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។



មានក្រសួង៤ ដែលត្រូវូរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តី រួមមាន លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា, លោក ព្រុំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន, លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក, និង លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម។

រដ្ឋមន្រ្តីទាំង៤រូប ដែលនឹងត្រូវប្តូរចេញ ត្រូវបានបោះឆ្នោតឲ្យឡើងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសទាំងអស់គ្នា។

ចំណែកលោក ចម ប្រសិទ្ធ ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលប្តូរឈ្មោះមកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ជានីតិវិធីបន្ទាប់ សម្តេចនាយករដ្ឋមន្រ្តី នឹងថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះអង្គចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋមន្រ្តីថ្មីទាំង៤រូបខាង​លើ រួមទាំងលោក ចម ប្រសិទ្ធ ផងដែរ៕ 




Tag:
 ដូររដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com