ពីនេះ ពីនោះ
ព័ត៍មានសុខភាព
លេបថ្នាំ​ផ្សះ​អាច​បណ្តាល​ឲ្យ​អស់កម្លាំង​ដែរ​ទេ​?
31, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
បើសិនជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា អ្នក​ប្រហែល​ជាមាន​អារម្មណ៍​អស់កម្លាំង និង​នឿយហត់​ដែរ​។ នេះ​អាចជា​អាកា​រៈ​មួយ​នៃ​ការបង្ក​រោគ​ដែល​កំពុងតែ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ ឬ​វា​អាចជា​រឿង​ធ្ងន់ធ្ងរ​ទៀត​បើសិន​វា​ជា​ផល​រំខាន​របស់​ថ្នាំ​ផ្សះ តែ​ជា​រឿង​កម្រ​ណាស់​។


 
​ការឆ្លើយតប​នឹង​ថ្នាំ​ផ្សះ ឬ​ថ្នាំ​គ្រប់​ប្រភេទ គឺមាន​ការប្រែប្រួល​ទៅតាម​មនុស្ស​ម្នាក់ៗ​។ ផល​រំខាន​ដូចជា អស់កម្លាំង គឺ​មិនកើត​ឡើងជា​សកល​ឡើយ​។ ថ្វីបើ​វា​ជា​រឿង​កម្រ តែ​ថ្នាំ​ផ្សះ​ខ្លះ​ដែលមាន​ផល​រំខាន​អស់កម្លាំង​នោះ​មានដូចជា​៖
 
•​ ​Amoxicillin 
•​ ​Azithromycin
•​ ​Ciprofloxacin
 
​ចូរ​ពិគ្រោះ​អំពី​ភាពខ្លាំង​នៃ​ការ​អស់កម្លាំង​ជាមួយ​គ្រូពេទ្យ​នៅពេល​គាត់​ចេញ​ថ្នាំ​ខាងលើ​ឲ្យ​អ្នក​ប្រើ​។ 
 
​តើ​គួរ​ធ្វើ​ដូចម្តេច​បើសិនជា​ថ្នាំ​ផ្សះ​ធ្វើ​ឲ្យ​អស់កម្លាំង​បែបនេះ​?
 
​បើសិនជា​អ្នក​ចាប់ផ្តើម​ថ្នាំ​ថ្មី​ដែល​ធ្វើ​ឲ្យ​ងងុយគេង ចូរ​ពិចារណា​រឿង​ដូចខាងក្រោម​នេះ​៖
 
•​ ​ពិភាក្សា​រក​ការប្រើប្រាស់​ថ្នាំ​ថ្មី ឬ​គ​ម្រិ​ត​ប្រើ​ថ្មី​ជាមួយ​គ្រូពេទ្យ​
•​ ​ចូរ​ចៀសវាង​សកម្មភាព​ទាំងឡាយ​ដូចជា ការបើកបរ​ដែល​ទាមទារ​ឲ្យ​អ្នកមាន​ការប្រុងប្រយ័ត្ន​រហូតដល់​ការយល់ដឹង​ពេញលេញ​អំពី​របៀប​ដែល​ថ្នាំ​មាន​ឥទ្ធិពល​លើ​អ្នក​
•​ ​ចូរ​ចៀសវាង​ការប្រើ​ថ្នាំ​ដោយ​ខ្លួនឯង ជាពិសេស​ថ្នាំ​មាន​ផល​រំខាន​ងងុយគេង​តែម្តង​
•​ ​ចូរ​ចៀសវាង​គ្រឿង​ស្រវឹង និង​សារធាតុ​ផ្សេងៗ​ទៀត​ដែល​អាចធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​
•​ ​ចូរ​រក្សា​ទម្លាប់​គេង​ដើម្បី​ផ្តល់​សុខភាព និង​ប្រាកដថា អ្នកទទួល​បានការ​គេង​ពេញលេញ​ពេញ​មួយ​យប់​ហើយ​។ 
 
​បើសិន​ជាការ​អស់កម្លាំង​មិន​ធូរស្រាល​វិញ​ទេ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត ក្រោយពី​ប្រើ​ថ្នាំ​ផ្សះ​រួច ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​វិញ​ភ្លាម​។ 
 
​បើសិន​ជាការ​អស់កម្លាំង​មិន​ធូរស្រាល​វិញ​ទេ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ក្រោយពី​ចាប់ផ្តើម​ប្រើ​ថ្នាំ​ផ្សះ​ពីរ​បី​ថ្ងៃ​ហើយ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com