អត្ថបទពាណិជ្ជកម្ម
WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជាដែលប្រើបច្ចេកវិទ្យាទំនើប ឥឡូវមានវត្តមាននៅ SINGMENG TV និង Splus ហើយ
× WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជា ដែលមានគោលដៅផ្សព្វផ្សាយកម្មវិធីអប់រំ ដោយប្រើបច្ចេកវិទ្យាទំនើប ដែលបង្កើតឡើងដោយក្រុមហ៊ុន ផុស្ការ (POSCAR Cambodia) ។ ក្រុមហ៊ុននេះ ដោយបានទទួលលិខិតអនុញ្ញាត ពីក្រសួងព័ត៌មាន លេខ ៣៧៣ ព.មប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ និងបានចុះកិច្ចព្រមព្រៀងស្តីពី-គម្រោងព្សព្វផ្សាយ ផលិត និងប្រើប្រាស់មាតិកាអប់រំ រវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត ទូរទស្សន៍ ទូរស័ព្ទ និងមានសេវាកម្មជាច្រើនទៀត បានសហការជាមួយ WIKI TV ដើម្បីបន្ថែមប៉ុស្តិ៍ WIKI TV ទៅលើប្រអប់ទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV និងកម្មវិធីទូរទស្សន៍ តាមរយៈទូរស័ព្ទដៃ Splus ដែលមានរូបភាពច្បាស់កម្រិតHD និងអាចទស្សនាសារឡើងវិញបានក្នុងរយៈពេល ៧ថ្ងៃ ដែលមានតែមួយគត់នៅកម្ពុជា។ នេះគឺជារួមចំណែកមួយបន្ថែមទៀត របស់ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ក្នុងការចូលរួមលើកស្ទួយ ការសិក្សារបស់សិស្សានុសិស្ស នៅក្នុងកំឡុងពេលនៃការផ្អាកគ្រឹះស្ថានសិក្សាបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។
ក្នុងនោះកម្មវីធីទូរទស្សន៍ WIKI TV មាននៅលើទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV លេខរៀងប៉ុស្តិ៍លេខ ១១៩ និងនៅលើកម្មវិធីទូរទស្សន៍ តាមរយៈទូរស័ព្ទដៃ Splus ដែលសិស្សានុសិស្សអាចទាញយក (ដោនឡូត) កម្មវិធីទូរស័ព្ទដៃបានលើទូរស័ព្ទស្មាតហ្វូន iOS និង Android តាមតំណភ្ជាប់នេះ៖
http://hyperurl.co/SplusMobileTV ឬគ្រាន់តែវាយពាក្យ Splus ហើយស្វែងរកនៅក្នុងApp Store និងPlay Storeជាការស្រេច។
កម្មវិធីសិក្សានឹងផ្សាយជារៀនរាល់ថ្ងៃ ជាមួយនឹងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍បង្រៀនយូរឆ្នាំ ដែលមានមេរៀនដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរជាដើម ដែលស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ អាចមើលវីដេអូមេរៀនប្រចាំថ្ងៃ ដោយថ្នាក់ទី៩ មានម៉ោងសិក្សាពីម៉ោង៧ ដល់ម៉ោង៩ព្រឹក និងថ្នាក់ទី១២ ចាប់ពីម៉ោង ១ ដល់ម៉ោង៣រសៀល។ បើខកខានមើល សិស្សអាចមើលការចាក់ផ្សាយឡើងវិញ នៅម៉ោង៤រសៀល ដល់ម៉ោង៧យប់ សម្រាប់សិស្សថ្នាក់ទី៩ និង ម៉ោង៧ ដល់ម៉ោង ១០យប់ សម្រាប់សិស្សថ្នាក់ទី១២។
លោក ងន់ ម័រ សហស្ថាបនិក WIKI TV បានលើកឡើងថា WIKI TV បានផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស អាចសិក្សាជាមួយសាស្ត្រាចារ្យល្បីៗជាច្រើន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ WIKI TV គឺជាវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា៖ «នេះគឺជាឱកាសដ៏ល្អ ដើម្បីទទួលយកបទពិសោធន៍ថ្មី នៃការសិក្សាតាមបែបឌីជីថល»។
សូមបញ្ជាក់ថា WIKI TV កម្មវិធីទូរទស្សន៍បង្រៀនតាមអនឡាញ នឹងចាប់ផ្សាយជាផ្លូវការលើទូរទស្សន៍ SINGMENG TV និង Splus ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com