ជាតិ
រថយន្ត
ប្រើទូរសព្ទមិនប្រើឧបករណ៍ភ្ជាប់សំឡេងពេលបើកបរ នឹងរងពិន័យ៨ម៉ឺនរៀល
× អ្នកបើកបរនឹងរងការពិន័យជាទឹកប្រាក់ចំនួន ៨ម៉ឺនរៀល ប្រសិនបើប្រើប្រាស់ទូរសព្ទពេលបើកបរ ដោយមិនមានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ នេះបើយោងតាមមាត្រា ៦ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹតកែប្រែ អនុក្រឹតស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើល នឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពី២១ មីនាកន្លងទៅ។
មាត្រាដដែល ក៏នឹងពិន័យប្រាក់ចំនួន ៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ដែលបើកបរប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវតាមប្បញ្ញត្តិច្បាប់, បើកបរដោយដាក់តាំងភ្លើង និងភ្លើងសញ្ញាយានមិនត្រឹមត្រូវ តាមបច្ចេកទេស។ អ្នកបើកបរដែល បើកលើសល្បឿនកំណត់ចាប់ពី ២០ ទៅ២៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង ក៏នឹងត្រូវពិន័យជាប្រាក់ ៨ម៉ឺនរៀលផងដែរ។ នេះបើតាមអនុក្រឹតកែប្រែអនុក្រឹតស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើលនឹងច្បាប់ចរាចរណ៍ផ្លូវគោកដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com