ជាតិ
រថយន្ត
ប្រើ​ទូរ​សព្ទ​មិន​ប្រើ​ឧបករណ៍​ភ្ជាប់​សំឡេង​ពេល​បើកបរ នឹងរង​ពិន័យ​៨​ម៉ឺន​រៀល​
30, Mar 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកបើកបរ​នឹងរង​ការពិន័យ​ជា​ទឹកប្រាក់​ចំនួន ៨​ម៉ឺន​រៀល ប្រសិនបើ​ប្រើប្រាស់​ទូរ​សព្ទ​ពេល​បើកបរ ដោយ​មិនមាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។ នេះ​បើ​យោងតាម​មាត្រា ៦​ថ្មី នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​រាជរដ្ឋាភិបាល​បានចេញ​អនុ​ក្រឹ​ត​កែប្រែ អនុ​ក្រឹ​ត​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​ល នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក  កាលពី​២១ មីនា​កន្លងទៅ​។​

 
​មាត្រា​ដដែល ក៏​នឹង​ពិន័យ​ប្រាក់​ចំនួន ៨​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ ដែល​បើកបរ​ប្រើស​ញ្ញា​សូរសព្ទ​មិន​ត្រឹមត្រូវ​តាម​ប្បញ្ញត្តិ​ច្បាប់​, បើកបរ​ដោយ​ដាក់តាំង​ភ្លើង និង​ភ្លើង​សញ្ញា​យាន​មិន​ត្រឹមត្រូវ តាម​បច្ចេកទេស​។ អ្នកបើកបរ​ដែល បើក​លើស​ល្បឿន​កំណត់​ចាប់ពី ២០ ទៅ​២៩ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ក៏​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ៨​ម៉ឺន​រៀល​ផងដែរ​។ នេះ​បើតាម​អនុ​ក្រឹ​ត​កែប្រែ​អនុ​ក្រឹ​ត​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​ល​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដដែល​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com