ជាតិ
រថយន្ត
Volkswagen ចំណាស់​ជាង​៥០​ឆ្នាំ​១​គ្រឿង និង​ឡាន​បុរាណ​៤​គ្រឿង​ទៀត ក្លាយជា​វត្ថុ​លម្អ​ហាង​មួយ​នៅ​កំពង់ឆ្នាំង​
30, Mar 2020 , 8:19 pm        
រូបភាព
​កំពង់ឆ្នាំង​៖ រថយន្ត​៥​គ្រឿង ក្នុងនោះ​មាន​រថយន្ដ VOLKSWAGEN ប្រភេទ​1 ម៉ូ​ឌែ​ល​1300 ពណ៌​ក្រហម​ឈាមជ្រូក ដែល​ត្រូវបាន​ផលិត​មុន​ឆ្នាំ​១៩៦៨ មួយគ្រឿង​ផង ត្រូវបាន​គេ​មក​ធ្វើជា​វត្ថុ​លម្អ​ហាង​មួយកន្លែង ដែល​ស្ថិតនៅ​ខាងលិច ទី​រួម​ខេត្តកំពង់ឆ្នាំង​។  ក្រៅពី​រថយន្ត​បុរាណៗ នៅទីនេះ ក៏មាន​ត្រីចក្រយានយន្ដ​១​គ្រឿង និង​ទោចក្រយានយន្ដ​៣​គ្រឿង​ទៀត​ដែរ ដែល​សុទ្ធ​តែមាន​អាយុ​ច្រើនៗ​។ ក៏ប៉ុន្តែ​យានយន្ត​ទាំងអស់នេះ មិនអាច​បើកបរ​បានទេ ដោយសារ​បញ្ហា​មេកា​និក ហើយ​វា​ក៏​មិន​ស្លាក​លេខ ឬក៏​បណ្ណ​សម្គាល់​យានយន្ត​ផងដែរ​។​


 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ប្រវត្តិ​របស់​រថយន្ដ VOLKSWAGEN ប្រភេទ​1 ម៉ូ​ឌែ​ល​1300 មួយគ្រឿង​នេះ សូម​អញ្ជើញ​ស្តាប់​ការអត្ថាធិប្បាយ​លម្អិតរ​ប​ស់នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
​ម៉ាក Volkswagen ត្រូវបាន​បង្កើត​នៅ​ប្រទេស​អាល្លឺម៉ង់ នៅ​អំឡុង​ឆ្នាំ​១៩៣៧ ដោយ​ពលរដ្ឋ​អូទ្រីស​មួយរូប ឈ្មោះ PORSCHE Ferdinand ដែល​ក៏បាន​បង្កើត​ម៉ាក PORSCHE ដែរ​។ ជា​ភាសា​អាឡឺម៉ង់​ពាក្យ VOLKS មានន័យថា ប្រជាជន និង​ពាក្យ WAGEN មានន័យថា ឡាន​៕
 














Tag:
 យានយន្ត​
 ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com