COVID-19
អន្តរជាតិ
តារា​កំប្លែង​ជើងចាស់​ជប៉ុន Shimura Ken ស្លាប់​ដោយសារ COVID-19
30, Mar 2020 , 8:59 pm        
រូបភាព
ដោយ:
​តារា​កំប្លែង​ជើងចាស់​ជប៉ុន លោក Shimura Ken បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី តូ​ក្យូ ។ បុរស​វ័យ​៧០​ឆ្នាំ​រូបនេះ បានបញ្ជាក់​ថា​ឆ្លង​ជំងឺ COVID-19​។ នេះ​តាម​ការចុះផ្សាយ​ទូរទស្សន៍​ជប៉ុន NHK ។​

 
​លោក Shimura បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​២០ ខែមីនា ក្រោយ​ចេញ​រោគសញ្ញា​ក្តៅ​ខ្លួ និង​ផ្លូវដង្ហើម​។ លោក​បានប្រកាស​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 កាលពី​ថ្ងៃ ២៣ ខែមីនា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ។ 
 
​តារា​កំប្លែង​ជើងចាស់​រូបនេះ បាន​ប្រឡូក​សិល្បៈ​ដំបូង​អំឡុង​ដើម​ទសវត្សរ៍​១៩៧០ ហើយ​បាន​ក្លាយជា​តារា​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​បំផុត​មួយ​ក្នុងប្រទេស​នេះ​។ លោក​បាន​បន្តការងារ​ជា​ពិធីករ​កម្មវិធី​ទូរទស្សន៍​ជប៉ុន ទោះបី​ក្រោយ​ខួបកំណើត​៧០​ឆ្នាំ​របស់លោក កាលពី​ខែ​មុន​។ 
 
​គិត​ត្រឹម​ថ្ងៃ​៣០ ខែ​មីន ជប៉ុន មាន​ករណី​ឆ្លង​COVID-19​សរុប ១៨៦៦​ករណី ក្នុងនោះ​ជាសះស្បើយ ៤២៤​នាក់​។ ចំណែក​អ្នក​ស្លាប់មាន​៥៤​នាក់ ខណៈ​អ្នក​ស្ថិតក្នុង​សភាព​សុខភាព​ធ្ងន់ធ្ងរ​មាន ៥៦​នាក់​៕ 

Tag:
 ជប៉ុន​
  Shimura Ken
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com