ពីនេះ ពីនោះ
«​ហានិភ័យ​» គ្មាន​ក្នុង​វចនានុក្រម​ទេ តែ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ អនុម័ត​ឲ្យ​ប្រើ​ពីនេះ
01, Sep 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីដ្បិតតែ ពាក្យ «​ហានិភ័យ​» មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ តែ​ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ប្រើប្រាស់ ទើប​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បានប្រកាស​ឱ្យប្រើ​ប្រាស់ ជា​ផ្លូវការ​ថា​ពាក្យ «​ហានិភ័យ​» ដែល​មានន័យថា ហេតុ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​អាច​នាំឱ្យ​បាត់បង់ ឬ​ខូចខាត នូវ​បុរាណវត្ថុ​សិល្បៈ ប្រាសាទបុរាណ និង​ស្ថានីយ​បុរាណវិទ្យា​។​

 
​ជាមួយគ្នា​ផងដែរ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​បង្កើត​ពាក្យថ្មី ជាច្រើន​ទៀត រួមមាន «​យ​ថា​គ្រោះ​» និង «​នវកម្ម​» ជាដើម​។ យ​ថា​គ្រោះ មានន័យថា បាតុភូត​ដែល​បង្កឱ្យមាន​បញ្ហា​ប្រឈម នាំទៅ ដល់​ការបំផ្លាញ និង​ឈានដល់​ការវិនាស ហើយ នវកម្ម មានន័យថា ការកែប្រែ​ថ្មី ការផ្លាស់ប្តូរ​ថ្មី ការបញ្ចូល​ថ្មី ក្នុង​អ្វី ដែលមាន​ពីមុន​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com