COVID-19
អន្តរជាតិ
ចិន​ធ្លាក់​ទៅជា​ប្រទេស​ទី​៤​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ក្រោយ​អេ​ស្ប៉ា​ញ​ឡើង​ជាង​៥​ពាន់​ករណី​
30, Mar 2020 , 6:12 pm        
រូបភាព
ដោយ: ថ្មីៗ
ចិន​ដែលជា​ប្រទេស​ដំបូង​នៃ​ប្រភព COVID-19 នៅពេលនេះ ធ្លាក់​ទៅ​លំដាប់ថ្នាក់​ទី​៤​វិញ​ក្នុងចំណោម​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ក្រោយ​អេ​ស្ប៉ា​ញ កើនឡើង​ដល់​ទៅ​ជាង​៥០០០​ករណី បើ​គិត​ត្រឹម​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣០ ខែមីនា នេះ​។​



​តាម​ការផ្សាយ​របស់ Worldometers អេ​ស្ប៉ា​ញ​កើន​ដល់​ជាង​៨៥ ០០០​ករណី បន្ទាប់ពី​មាន​ជាង​៥០០០​ករណី​បន្ថែម រីឯ​អ្នកស្លាប់​កើន​៥៣៧​នាក់​ទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជាង​៧៣០០​ករណី​។​

​សម្រាប់​ករណី​ឆ្លង សហរដ្ឋអាមេរិក មាន​ចំនួន​ច្រើនជាងគេ ពោលគឺ​ជិត ១៤៣ ០០០​ករណី ក្នុងនោះ​ជិត​២៥០០​នាក់​បាន​ស្លាប់​។ អ៊ីតាលី​ស្ថិតនៅ​លេខ​២ ដែលមាន​ជិត​៩៨ ០០០​ករណី ដោយ​ជាង​១​ម៉ឺន​នាក់​ស្លាប់​។ អេ​ស្ប៉ា​ញ មាន​ជាង​៨៥០០០​ករណី (​ស្លាប់​ជាង​៧៣០០​នាក់​), ចិន​មាន​ជាង​៨១០០០​ករណី (​ស្លាប់​ជាង​៣៣០០​នាក់​)​។​

​អាល្លឺម៉ង់​, អ៊ីរ៉ង់​, បារាំង​, ចក្រភព​អង់គ្លេស​, ស្វី​ស​, បែលហ្ស៊ិក និង​ហូ​ឡង់ សុទ្ធ​តែមាន​ករណី​ឆ្លង​ចន្លោះ​ពី​ជាង​១​ម៉ឺន ទៅ​ជាង​៦​ម៉ឺន​ករណី ខណៈ​កូរ៉េខាងត្បូង អូទ្រីស តួ​ក​គី និង​អូទ្រីស ឡើង​ជិត​១​ម៉ឺន​ករណី​រៀងៗ​ខ្លួន ខណៈ​អ្នកស្លាប់​កើន​ជា​បន្តបន្ទាប់​។​

​ប៉ុន្តែ​ជាមួយគ្នានេះ ករណី​ជាសះស្បើយ​ក៏មាន​ចំនួន​កាន់តែច្រើន​ផងដែរ ដោយ ចិន​មាន​ជាង​៧៥០០០​នាក់​, អេ​ស្ប៉ា​ញ​ជាង​១៦០០០​នាក់​, អ៊ីរ៉ង់​ជិត​១៤០០០​នាក់​, អ៊ីតាលី​ជាង​១៣០០០​នាក់​, អាល្លឺម៉ង់​ជិត​១​ម៉ឺន​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com