ONE Championship
កីឡាជាតិ
ជាតិ
Agilan Thani សំងំ​បង្កើន​វិជ្ជា​គុន​នៅ​ទឹកដី​អាមេរិក​
31, Mar 2020 , 9:39 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

Agilan Thani ឬ «Alligator» បាន​ចាក​ឆ្ងាយ​ពី​គ្រួសារ​ដើម្បី​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ក្នុង​គោលដៅ​ក្រេប​យក​ក្បាច់គុន​ចម្រុះ​ឲ្យ​កាន់តែខ្លាំង​។ វីរបុរស​ម៉ាឡេស៊ី​រូបនេះ​បាន​ទៅ​រដ្ឋ Florida សហរដ្ឋអាមេរិក​ដើម្បី​ហ្វឹកហាត់​ក្បាច់គុន​លំដាប់​ខ្ពស់​ដែលមាន​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក ONE World Champions ជាច្រើន​ហ្វឹកហាត់​នៅ​ទីនោះ​។


 
​នៅ​ក្លិប Sanford MMA ដែល​ត្រូវគេ​ស្គាល់​ពី​អតីតកាល​ឈ្មោះ Hard Knocks 365 នោះ​មាន​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ  Martin “The Situ-Asian” Nguyen, ម្ចាស់​ខ្សែក្រវាត់ ONE World Champion ពីរ​ស្ថាប័ន​កីឡាករ Aung La “The Burmese Python” N Sang និង​គ្រូបង្វឹក​លំដាប់​ខ្ពស់​ដែល​ជួយ​សម្រួច​ក្បាច់គុន​របស់ Agilan Thani ឲ្យ​កាន់តែ​រីកចម្រើន​ឡើង និង​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នាពេលខាងមុខ​។ 


 
«​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់​ដែល​ខ្ញុំ​មានឱកាស​មក​ហាត់​នៅ​សហរដ្ឋអាមេរិក និង​ហ្វឹកហាត់​ជាមួយ​គ្រូ​លំដាប់​ខ្ពស់​ដូចជា Henri, កីឡាករ Martin, កីឡាករ Aung La N Sang, និង​កីឡាករ​កំពូលៗ​ជាច្រើន​រូបនេះ​នៅ​ទីនោះ​។ ខ្ញុំ​ស្រូប​បាន​បទពិសោធន៍​ច្រើន​។ ខ្ញុំ​ចង់​ឲ្យ​ក្បាច់គុន​ខ្ញុំ​ប្រសើរឡើង​ហើយ​ខ្ញុំ​ជឿថា វា​ជា​រឿង​ល្អ​ពេលធ្វើ​បែបនេះ​។ ខ្ញុំ​ត្រូវ​ស្វែងរក​ចំណុច​ល្អ​បំផុត​សម្រាប់​ខ្លួនឯង និង រក​វិធី​ដើម្បី​អភិវឌ្ឍ​ខ្លួន​»​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​រៀបរាប់​ឲ្យ​ដឹង​។ 
 
Thani មាន​រឿងរ៉ាវ​លើកទឹកចិត្ត​ល្អៗ​ជាច្រើន​ពេល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ welterweight  នៅ​សង្វៀន The Home Of Martial Arts​។ ក្រោយពេល “Alligator” ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Dante Schiro កាល​ខែធ្នូ គឺ​វា​ដូច​ទៅនឹង​កីឡាករ Raimond Magomedaliev និង Murad Ramazanov ដែល​បង្ហាញ​ការចាប់អារម្មណ៍​ពេល​ប្រកួត​ដំបូង​នៅ​សង្វៀន ONE អីចឹង មុនពេល​គូប្រជែង​ជើងចាស់ Yoshihiro “Sexy Yama” Akiyama ចាប់ផ្ដើម​ធ្វើ​ឲ្យ​កក្រើក​ពេល​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​។ 

 
 
​លើសពីនេះទៅទៀត Kiamrian “Brazen” Abbasov ដែលជា​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក​គឺជា​គូប្រជែង​របស់ Thani​។ ដូច្នេះ​រូបគេ​ត្រូវធ្វើ​ការងារ​ខ្លាំងក្លា​ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​នាពេលខាងមុខ​។ កីឡាករ​ម៉ាឡេស៊ី​សង្កត់ធ្ងន់​ដូច្នេះ ៖«​បើ​ក្រឡេកមើល ទម្ងន់ [welterweight] កាន់​តែមាន​សកម្មភាព​ច្រើនឡើងៗ និង មាន​ភាពរស់រវើក​។ ខ្ញុំ​រឹតតែ​ធ្វើ​ឲ្យ​ខ្លួនឯងបាន​ចូលរួម​ប្រកួត​ក្នុង​ទម្ងន់​នេះ​យ៉ាងខ្លាំង​ក្លា​»៕



© រក្សាសិទ្ធិដោយ thmeythmey.com