COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា មាន​ករណី​ស្លាប់​ដំបូង​ដោយសារ COVID-19
31, Mar 2020 , 11:29 am        
រូបភាព
​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៣១ ខែមីនា បានប្រកាស​ពី​ករណី​ស្លាប់​ទីមួយ​របស់ខ្លួន​ដោយសារ COVID-19 ។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា​ប្រកាសថា ជនរងគ្រោះ គឺ​បុរស​ជនជាតិ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើដំណើរ​ពី​អូស្ត្រាលី ហើយ​ធ្លាប់​ចូល​ទឹកដី​សិង្ហ​បុរី​។

 
​លោក Khin Khin Gyi អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​កីឡា​មី​យ៉ាន់​ម៉ា​បញ្ជាក់ថា ជនរងគ្រោះ​មាន​វ័យ​៦៩​ឆ្នាំ បាន​ស្លាប់​ដោយសារ COVID-19 នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា​ក្នុង​មន្ទីរពេទ្យ Way Bar Gyi ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​។ 
 
​បុរស​រូបនេះ ទៅដល់​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៤ ខែមីនា ដោយ​ធ្វើដំណើរ​ពី​អូស្ត្រាលី ជាទី​ដែល​លោក​ព្យាបាល​ជំងឺមហារីក​ច្រមុះ​។ មុន​ទៅដល់​មី​យ៉ាន់​ម៉ា លោក​ក៏​ស្នាក់នៅ​សិង្ហ​បុរី​បួន​ថ្ងៃ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia​។ នៅ​ថ្ងៃទី​១៨ បុរស​នេះ ចេញ​រោគសញ្ញា និង​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរ​ទូទៅ​យ៉ាំង​ហ្គោ​ន​នៅ​ថ្ងៃទី​២៥ ខែមីនា​។ មួយថ្ងៃ​បន្ទាប់ លោក​ក៏ត្រូវ​ប្រកាសថា មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​
 
​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា មាន​ករណី​ឆ្លង​សរុប​១៤ និង​ស្លាប់​មួយ​នៅពេលនេះ​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com