យោងតាមការវិភាគរបស់ Counterpoint Research Monthly Market Pulse នៅខែកុម្ភៈឆ្នាំ២០២០ នេះ realme ជាស្លាកយីហោស្មាតហ្វូន ដែលមានការរីកចម្រើនលឿនបំផុត
នៅលើ ពិភពលោក។ realme បានឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយមានចំណែកទីផ្សារសកលរហូតដល់២,៧% ហើយនៅតែអាចរក្សាបានចំណាត់ថ្នាក់ដែលធ្លាប់ទទួលបានពីមុនរបស់ខ្លួន។នេះសបញ្ជាក់ថា realme ជាម៉ាកស្មាតហ្វូន ដ៏មានសក្ដានុពលមួយ។
ទោះបីជាទីផ្សារទូរស័ព្ទក្នុងពិភពលោក កាលពីខែកុម្ភៈ ឆ្នាំ២០២០ មានការធ្លាក់ចុះរហូតដល់ ១៤% ក្តី ក៏ realmeនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងបន្តរីកចម្រើនឥតឈប់ឈរ ក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក។ភាពខ្លាំងរបស់ realme គឺដោយសារតែការអនុវត្តនូវគោលការនៃថាមពលបច្ចេកវិទ្យា«Dare to Leap» គោលការណ៍«asset-light ,short channel និង e-commerce» ទទួលបានជោគជ័យ នៅក្នុងទីផ្សារស្មាតហ្វូនជាសកល។នៅឆ្នាំនេះ realme នឹងធ្វើតាមយុទ្ធសាស្ត្រ«Smartphone + AIoT» ដើម្បីបង្កើតនិន្នាការវៃឆ្លាតសម្រាប់ជីវិតយុវវ័យ ឱ្យកាន់តែប្រសើរផងដែរ។
Source: Counterpoint Research Monthly Market Pulse Feb 2020
អំពី realme
realmeត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៤ខែឧសភាឆ្នាំ ២០១៨ ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li, ផ្តោតលើស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងទាន់សម័យ និងផលិតផល IoT ។ realme មានទីស្នាក់ការកណ្តាល នៅទីក្រុងសិនជិន ខេត្តក្វាងទុងប្រទេសចិន។ គោលបំណងរបស់ realme គឺដើម្បីផ្តល់នូវផលិតផល ដែលមានបទពិសោធន៍ល្អឥតខ្ចោះសម្រាប់យុវវ័យ។
ដោយសារសមត្ថភាពក្នុងបច្ចេកវិទ្យាទំនើប នៃស្មាតហ្វូន និង loT realme នាំមកនូវផលិតផលដែលទំនើប និងជាជំនាន់ចុងក្រោយ នៃបច្ចេកវិទ្យាទាំងបទពិសោធន៍ថ្មី និងចុងក្រោយបង្អស់ ជាមួយតម្លៃនឹកស្មានមិនដល់។ ជាមួយនឹងគោលជំហរនៃយីហោ« Dare to Leap» realme មានឆន្ទៈក្លាយជាជម្រើសដំបូងរបស់មនុស្សវ័យក្មេង ក្នុងការរស់នៅប្រកបដោយភាពវៃឆ្លាត ទំនើបទាន់សម័យ ស៊ីវីល័យជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់។
គេហទំព័រ Counterpoint បានបញ្ជាក់ថា realmeបានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោកនិងបានជាប់លំដាប់លេខ រៀងទី៧ នៅត្រីមាសទី ៣ ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ realme មានចំនួនអ្នកប្រើប្រាស់ កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះ ក្នុងពេលបច្ចុប្បន្នដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត
លំដាប់ពិភពលោក។
នៅចុងឆ្នាំ២០១៩ realme បានពង្រីកទីផ្សារជាសកលរហូតដល់ ២៧ទីផ្សារ ដូចជាចិនឥណ្ឌា ឥណ្ឌូណេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី អឺរ៉ុប រុស្ស៊ីអូស្ត្រាលី អេហ្ស៊ីប និងប្រទេសផ្សេងៗទៀត ដែលមានចំនួនអ្នកប្រើប្រាស់ រហូតដល់២៥ លាននាក់៕
(អត្ថបទពាណិជ្ជកម្ម)