ជាតិ
«​សហគមន៍​បុរី​អូរ​ស្វាយ​» កំណប់​ទេសចរណ៍​ដ៏​អស្ចារ្យ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​
31, Mar 2020 , 8:39 pm        
រូបភាព
​ស្ទឹងត្រែង​៖ «​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​» ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ក្នុងស្រុក​បុរី​អូរ​ស្វាយ ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ស្គាល់​ថា ជា​«​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​» មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​អស្ចារ្យ រួមមាន ដីល្បាប់​, ឆ្នេរ​ខ្សាច់​, ព្រៃឈើ និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។ ជាពិសេស គឺ​តំបន់​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​របស់​ត្រី​ទឹកសាប​, ប្រភេទ​សត្វ​ល្មូ​ន បក្សី ដូចជា ត្រដក់​, ត្រយង​ចង្កំ​កស​, រំពេរ​ទន្លេ​, ត្មាត និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ទៀត​។​

 
​ដើម្បី​ធ្វើដំណើរ​ទៅដល់​សហគមន៍​បុរី​អូរ​ស្វាយ ភ្ញៀវទេសចរ​ត្រូវ​ជិះទូក​រយៈពេល​ជិត​១​ម៉ោង ដែល​អាច​គយគន់​សម្រស់​ព្រៃ​លិច​ទឹក និង​មើល​សត្វ​ស្លាប​ហើរ​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ​។ ក្រោយពេល​មកដល់​កោះ ភ្ញៀវទេសចរ អាច​ងូតទឹក​, ស្ទួ​ច​ត្រី​លេង​កម្សាន្ត ព្រមទាំង​អាច​ចម្អិន​អាហារ​បាន​ដោយ​ខ្លួនឯង​ផងដែរ​។ បន្ថែម​ពីនេះ ទិដ្ឋភាព​ទឹក​ហូរ​តិចៗ​តាម​ដង​ទន្លេ អម​មកជា​មួយ​ខ្យល់​បក់​ដ៏​ត្រជាក់ បាន​បង្កើតជា​បរិយាកាស​ដ៏​ពិសេស​សម្រាប់​ភ្ញៀវ​ទេចរ រួមជាមួយ​នឹង​ការ​បោះតង់​នៅលើ​កោះ ដ៏​សែន​មនោ​រម្យ​៕
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ ដែល​ស្ថិតក្នុង​ឃុំ អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ ខេត្តស្ទឹងត្រែង ដែល​ផ្តល់​ដោយ​អង្គការ NTFP-EP ដូចតទៅ​៖
 
























Tag:
 ព័ត៌មាន​រូបភាព​
  បុរី​អូរ​ស្វាយ​
  អេកូ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com