COVID-19
អន្តរជាតិ
ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង COVID-19 ១២៧​នាក់ ឯ​អ្នក​ស្លាប់មាន​ម្នាក់ទៀត​
31, Mar 2020 , 5:03 pm        
រូបភាព
រូបភាព៖ Anadolu Agency
រូបភាព៖ Anadolu Agency
​ថៃ នៅតែ​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជា​បន្តបន្ទាប់​។ នៅ​ថ្ងៃទី​៣១ ខែមីនា អាជ្ញាធរ​សុខាភិបាល​ថៃ បាន​រកឃើញ​អ្នក​ឆ្លង ១២៧​ករណី​បន្ថែមទៀត និង​អ្នកស្លាប់ ១​ករណី​។ មួយរយៈ​ចុងក្រោយ​នេះ ថៃ​រកឃើញ​អ្នក​ឆ្លង​ច្រើនជាង ១០០​ករណី​ជា​រៀងរាល់ថ្ងៃ​។


 
​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា​នេះ ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​COVID-19 សរុប​រហូតដល់ ១៦៥១​ករណី និង អ្នកស្លាប់​ករណី​។ តួលេខ​ដ៏​ច្រើន​បែបនេះ បាន​កើនឡើង​បន្ទាប់ពី​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​ជាង ១០០​ករណី​ជា​រៀងរាល់ថ្ងៃ​។ តួលេខ​ចុងក្រោយ ថៃ​បាន​រកឃើញ​អ្នក​ឆ្លង ១២៧​ករណី និង​អ្នក​សា្ល​ប់ ១​ករណី​។ 
 
​បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល​ថៃ ករណី​ទាំង ១២៧​ករណីនេះ ត្រូវ​បែង​ចែកជា ៣​ក្រុម​ដូចជា អ្នកជំងឺ​ដែលមាន​ពាក់ព័ន្ធ​នឹង​ករណី​ចាស់ៗ​(​កន្លែង​ប្រដាល់​, កន្លែង​កម្សាន្ត​) អ្នកជំងឺ​មកពី​បរទេស និង​អ្នកជំងឺ ដែល​គេ​កំពុងតែ​ស៊ើបអង្កេត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation​។​
 
​យ៉ាងណាក៏ដោយ ថៃ​ក៏បាន​ព្យាបាល​អ្នកជំងឺ ២១៥​ករណី​ឲ្យ​ជាសះស្បើយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19 នៅក្នុង​ប្រទេស ថៃ​បាន​បិទ​ទីក្រុង​បាងកក ហាម​បរទេស​ចូលក្នុង​ប្រទេស លើក​ថ្ងៃ​ចូលឆ្នាំ រឹតត្បិត​ការធ្វើដំណើរ និង​បិទ​ព្រំដែន​ជាដើម​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com