COVID-19
អន្តរជាតិ
មន្ត្រី WHO៖ បណ្តាប្រទេសមានអត្រាឆ្លង COVID-19 ធ្លាក់ចុះ មិនគួរធ្វេសប្រហែសឡើយ លោក Takeshi Kasai នាយក WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
× ការរាតត្បាតនៃជំងឺ COVID-19 នៅតំបន់ប៉ាស៊ីហ្វិកខាងលិចនឹង «មិនងាយចប់ឡើយ» ហើយវិធានការដែលបានដាក់ចេញទាំងអម្បាលម៉ានដើម្បីទប់ស្កាត់ការឆ្លង អាចត្រឹមតែពន្យារពេលវេលាដើម្បីរៀបចំទប់ទល់នឹងការឆ្លងទ្រង់ទ្រាយធំប៉ុណ្ណោះ។ នេះយោងតាមមន្ត្រីរបស់ អង្គការសុខភាពពិភពលោក កាលថ្ងៃ ៣១មីនា នេះ។
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានលើកឡើងថា បើទោះបីជាមានវិធានការជាក់ស្តែងក៏ដោយ ក៏គ្រោះថ្នាក់នៃការឆ្លងនៅក្នុងតំបន់នឹងមិនទៅណាដែរ ដរាបណាការរាតត្បាតនៃជំងឺCOVID-19 នៅតែបន្ត។
តាមរយៈសន្និសីទសារព័ត៍មាន លោក Takeshi Kasai បានឲ្យដឹងថា ការរៀបចំសម្រាប់ការឆ្លងជំងឺ COVID-19 ទ្រង់ទ្រាយធំត្រូវឲ្យបានដល់មនុស្សគ្រប់រូប។
បន្ថែមពីនេះ លោកក៏បានព្រមានផងដែរថាប្រទេសដែលមានចំនួន COVID-19 ធ្លាក់ចុះមិនគួរប្រហែសឡើយ ពុំដូច្នេះទេវ៉ីរុសនឹងកើនឡើងជាថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com