COVID-19
អន្តរជាតិ
អ្នកសារព័ត៌មាន​ល្បីឈ្មោះ​ប្រចាំ​ទូរទស្សន៍ CNN ឆ្លង COVID-19
01, Apr 2020 , 1:59 pm        
រូបភាព
លោក Chris Cuomo អ្នកសារព័ត៌មានរបស់ទូរទស្សន៍CNN, រូបភាព៖ CNN
លោក Chris Cuomo អ្នកសារព័ត៌មានរបស់ទូរទស្សន៍CNN, រូបភាព៖ CNN
​អ្នកសារព័ត៌មាន​ដ៏​ល្បី​ម្នាក់​របស់​ទូរទស្សន៍ CNN ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នា​ថ្ងៃទី​៣១ ខែមីនា​។


 
​តាមរយៈ​ការសរសេរ​លើ​បណ្តាញ​សង្គម Twitter របស់ខ្លួន លោក Chris Cuomo អ្នកសារព័ត៌មាន​រប​ស់ទូរ​ទស្សន៍ CNN បាន​បញ្ជាក់ថា លោក​ទើបតែ​ដឹងថា ខ្លួន​មាន​ផ្ទុក​COVID-19 ហើយ​ជំងឺ​នេះ បាន​បង្កបញ្ហា និង​ភាគ​ស្មុគស្មាញ​ឲ្យ​លោក​ជាច្រើន​។ 
 
​ទន្ទឹមគ្នានេះ លោក Cuomo ដែលជាបងប្រុស​ជាអភិបាលរដ្ឋ​ញូវយ៉ក​ដែរនោះ ក៏​ទទូច​ឲ្យ​មនុស្ស ដែល​លោក​មាន​ទំនាក់ទំនង​កន្លងមក​ទៅធ្វើ​តេស្តរ​កកូ​រ៉ូ​ណា​វីរុស​ផងដែរ​។ ចំណែក​ភរិយា និង​កូន អ្នកសារព័ត៌មាន​រូប​នេះ ក៏មាន​ការបារម្ភ​ផងដែរ ព្រោះ​អាច​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ពី​លោក​។ 
 
​យ៉ាងណាក៏ដោយ ពេលនេះ លោក Cuomo មាន​ស្ថានភាព​ល្អប្រសើរ​ទេ ហើយ​ចាប់​ពីនេះ​ទៅ លោក​នឹង​ចាប់ផ្តើម​ធ្វើការ​នៅផ្ទះ​វិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ CNN​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា អាមេរិក​មាន​ករណី​សរុប​ជិត ១៩​ម៉ឺន​ករណី អ្នកស្លាប់ ៣៨៩០​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ៧២៥១​ករណី​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com