COVID-19
ជាតិ
សិល្បករ​ជំរុញ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ការពារ​ជំងឺ COVID-19
01, Apr 2020 , 2:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​សិល្បករ​៦​រូប​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត​ចំពោះ​ជំងឺ​កូ​វីដ​-១៩​ដែល​សព្វថ្ងៃ​កំពុង​រា​ត​ល្បាត​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក​ផងដែរ​។​


 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖

 
 
​លោក ឆេង សុភ័ក្ត្រ ស្ថាបនិក​រៀន​ថត​បានបញ្ជាក់​ប្រាប់ថា​កុំ​មើលងាយ​ជំងឺ​កូ​វីដ​-១៩​នេះ​ឲ្យ​សោះ​ប្រជាជន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំងអស់គ្នា គួរតែ​លុបចោល​នូវ​ការជួបជុំ​បើសិនជា​មិនចាំបាច់ ហើយ​លោក​ក៏បាន​សំណូម​ពរ​ឲ្យ​អ្នក​ដែល​បានដឹង​អំពី​ការពារ​ ប្រាប់ទៅដល់​អ្នក​ដែល​មិន​បានដឹង​អំពី​ការការពារ​នេះ​ផងដែរ​។​
 
​ចំណែក​អ្នកស្រី ទ្រី ដា​ណា វិញ​ក៏បាន​បង្កើត​នូវ​បទ​ចម្រៀង​១​បទ​ដែលមាន​ចំណងជើង «​អរគុណ​» ចំពោះ​បទ​ចម្រៀង​នេះ​អ្នកស្រី​បាន​ពន្យល់ថា​គឺ​ផ្តល់នូវ​ក្តី​ស្រឡាញ់​ទៅកាន់​គ្រូពេទ្យ​ទាំងអស់​ដែល​បាន​ពាលី​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​និង ក៏​សុំ​បន់ស្រន់​ឲ្យ​ជំងឺ​នេះ​ចាក​ឆ្ងាយ​ពី​ប្រទេស​យើង​ផងដែរ​។ ចុងក្រោយ​អ្នកស្រី​ក៏បាន​ផ្តាំផ្ញើ​ទៅកាន់​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​ចេះ​ការពារ​ខ្លួន​ឲ្យ​បានល្អ​ស្រឡាញ់​ខ្លួនឯង​គឺ​ស្រឡាញ់​ក្រុមគ្រួសារ​។​
 
​តារា​សម្តែង​ដែល​កំពុង​ទទួលបាន​គាំទ្រ​ខ្លាំង លោក លឹម ជា​ឡាយ និង​កញ្ញា គៀត សុ​វណ្ណា​ឡាង ក៏បាន​ផ្តាំផ្ញើ​ដូចគ្នា​ឲ្យ​បងប្អូន​ប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​និង​បាន​រៀបរាប់​អំពី​ការការពារ​នូវ​ជំងឺ​នេះ​ដូចជា​៖​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​,​ហូប​អាហារ​ដែល​ឆ្អិន​ល្អ​,​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​ដឹងថា​យើង​មិន​ស្រួលខ្លួន​,​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹម​ពេល​ចេញទៅ​ក្រៅ​,
​ពិធីករ​ស្ថា​នី​យ៏​ទូរទស្សន៍​បាយ័ន លោក ជា វណ្ណា​រិ​ទ្ធ បាន​លើក​ដូចគ្នា​សូម​ឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន​ត្រូវ​ចេះ​លាងដៃ​និង​សាប៊ូ​ឬ​អាកុល​និង​ពាក់​ម៉ាស​ពេលចេញ​ក្រៅ ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ជំងឺ​កូ​វីត​-១៩​នេះ​។​
 
​រីឯ​លោក ម៉ា​កូ ដែលជា​តារា​សម្តែង​វិញ បាន​សំណូមពរ​ឲ្យ​ប្រជាជន​យកចិត្តទុកដាក់​ឲ្យ​បានល្អ ,​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ,​កុំ​ភ័យខ្លាច ,​កុំ​បាក់​ទឹកចិត្ត ហើយ​សំខាន់​ត្រូវការពារ​ខ្លួនឯង​និង​ក្រុមគ្រួសារ​ឲ្យ​បានល្អ​៕

Tag:
 សិល្បករ​
  COVID-19
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com