COVID-19
ជាតិ
សម្តេច ហ៊ុន សែន មិន​យក​បៀវត្ស​៧​ខែ ដោយ​បង្វែរ​ទៅ​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធ​កូ​វីដ​-១៩
01, Apr 2020 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​លិខិត​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​សុខាភិបាល នា​ថ្ងៃនេះ បានបញ្ជាក់​ពី​ការសម្រេចចិត្ត​បរិច្ចាគ​បៀវត្ស​រយៈពេល​៧​ខែ ជូន​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​



«​ខ្ញុំ​សូម​សំដែង​នូវ​សមានចិត្ត​តាមរយៈ​ការស្ម័គ្រចិត្ត​ជូនទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នូវ​ប្រាប់​បៀវត្ស​របស់ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ចំនួន​ស្មើ​៧​ខែ ដោយ​រាប់​ចាប់តាំងពី​ខែមីនា ដល់​ខែកញ្ញា ឆ្នាំ​២០២០»​។ នេះ​បើតាម​លិខិត​ដែល​សម្តេច​ផ្ញើ​ទៅកាន់​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ម៉ម ប៊ុនហេង ហើយ​ត្រូវបាន​បង្ហោះ​ដំបូង​គេដោយ BTV​។​

​សម្តេច​បញ្ជាក់ថា ប្រាក់ខែ​ទាំងនោះ ត្រូវ​បញ្ចូល​ទៅក្នុង​គណនី​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com