ជួយ​ចែករំលែក​! វិធី​ងាយៗ​ព្យាបាល​ស្នាម​សម្លាក​ឆាប់រហ័ស​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! វិធី​ងាយៗ​ព្យាបាល​ស្នាម​សម្លាក​ឆាប់រហ័ស​
02, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណាម្នាក់​ចង់​មាន​ស្នាម​សម្លាក​លើ​ស្បែក​ឡើយ ដូច្នេះ​ទើប​អ្នក​មួយចំនួន​សុខចិត្ត​ចំណាយ​ប្រាក់​មិន​ស្ដាយ​ដើម្បី​ទទួលបាន​ស្បែក​រលោង​ស្រស់ស្អាត​។ ទោះជា​យ៉ាងណា​មិនចាំបាច់​ចំណាយ​ប្រាក់​ក៏​អ្នក​អាច​បំបាត់​ស្នាម​សម្លាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ផងដែរ​តាមរយៈ​ការអនុវត្ត​រូបមន្ត​ធម្មជាតិ​មួយចំនួន​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​បំបាត់​ស្នាម​សម្លាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ដូច​មុន ៖
 
១. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​ស្នាម​សម្លាក​ក្នុង​ចលនា​បែប​រង្វង់​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ថ្នាំ​គ្រាប់​វីតាមីន E
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​វីតាមីន E គ្រាប់​ដើម្បី​យក​ប្រេង​លាប​លើ​ស្នាម​សម្លាក​។ លាប​ម៉ាស្សា​ប្រេង​វីតាមីន E លើ​ស្នាម​សម្លាក​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេងដូង​ពី ២ ទៅ ៣ ស្លាបព្រា​បាយ រួច​លាប​ម៉ាស្សា​ប្រេងដូង​លើ​ស្នាម​សម្លាក​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី​។ ទុក​រហូតដល់​ស្បែក​ស្រូប​យកជាតិ​ប្រេង​យ៉ាងហោចណាស់ ១ ម៉ោង​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ចេកទុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​សាច់​ចេកទុំ​ឱ្យ​ម៉ដ្ឋ រួច​លាប​ម៉ាស្សា​ថ្នមៗ​លើ​ស្នាម​សម្លាក​សម្រាប់​រយៈពេល ១០ នាទី និង​ទុកចោល​ពេញ​មួយ​យប់​ជាការ​ស្រេច​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក ៤ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹក​ល្បាយ​លើ​ផ្ដិតៗ​លើ​ស្នាម​សម្លាក​និង​ទុកចោល​រហូតដល់​ស្ងួត​។ អនុវត្ត​រាល់​យប់​មុន​ចូល​គេង ហើយ​លាង​សម្អាត​ចេញ​នៅពេល​ព្រឹក​។​
 
៦. ដំឡូងបារាំង​

​ហាន់​ដំឡូងបារាំង​ជា​បន្ទះ​ក្រាស់​មូល​។ យក​បន្ទះ​ដំឡូង​មក​ដុស​ថ្នម​លើ​ស្នាម​សម្លាក​នៅពេល​បន្ទះ​ដំឡូង​ចាប់ផ្ដើម​ស្ងួត​សឹម​ប្ដូរ​ថ្មី​រួច​បន្ត​រហូត​សម្រាប់​រយៈពេល ២០ នាទី​។ បន្ទាប់មក​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com