COVID-19
ជាតិ
COVID-19 កំពុងសាកល្បងកម្រិត«សាមគ្គីភាព»នៅក្នុងសង្គមខ្មែរ!
×
លិខិតមិត្តអ្នកអាន
ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក!។ បើទោះជារយៈពេលចុងក្រោយកន្លងមក គេហាក់បីដូចជាសង្កេតឃើញថា ភាពអាត្មានិយមខ្លះ ចាប់ផ្តើមដុះក្នុងផ្នត់គំនិតខ្មែរមួយចំនួនក៏ដោយ តែពេលវេលាលំបាកនៃជំងឺកូវីដ-១៩ បានបង្ហាញផ្ទុយទៅវិញថា ចរិតជួយគ្នាទៅវិញទៅមក នៅតែបន្តចាក់ឫស នៅក្នុងអារម្មណ៍កូនខ្មែរដដែលនៅក្នុងគ្រាលំ បាក។
ការជួយគ្នាត្រូវបានស្តែងឡើងក្នុងបរិបទជំងឺកូវីដ-១៩នេះតែម្តង។ នេះ គឺជាគ្រាលំបាក ជាពេលវេលាប្រឈម ឬជាបរិបទគ្រោះអាសន្ន។ នៅក្នុងពេលប្រឈមនេះ គេសង្កេតឃើញថា ពលរដ្ឋ មន្ត្រីរាជការជាន់ខ្ពស់ ក្រុមហ៊ុនឯកជន សប្បុរសជន សុទ្ធតែបានចូលរួមចំណែកជាថវិកា ជាស្មារតី ជាកម្លាំងកាយ តិចឬក៏ច្រើនជាមួយរដ្ឋាភិបាល។
តាមរយៈចលនាជួយគ្នានេះ ខ្ញុំនៅតែអាចទាញសេចក្តីសន្និដ្ឋានបានថា ខ្មែរពិតជាជាតិសាសន៍ចេះជួយគ្នា ជាពិសេស ក្នុងគ្រាអាសន្នមែន។ នៅក្នុងស្ថានភាពលំបាកនេះ អ្នកមានច្រើនត្រូវជួយអ្នកមានតិច អ្នកមានតិច ត្រូវជួយអ្នកគ្មានសោះ។ នេះហើយដែលគេហៅថា ជួយគ្នា ក្នុងគ្រាក្រ។ ជំនួយធ្វើឡើងក្នុងពេលដែលគេកំពុងប្រឈម គឺជាជំនួយដែលមានតម្លៃខ្លាំងបំផុត។
សូមជូនពរឲ្យស្មារតី ខ្មែរជួយខ្មែរ បន្តមានជារៀងរហូតនៅក្នុងក្រឳបេះដូងកូនខ្មែរ!
(លោក លឹម រតនា អ្នកភ្នំពេញ)
© រក្សាសិទ្ធិដោយ thmeythmey.com