ONE Championship
កីឡាជាតិ
ជាតិ
Danny Kingad ប្រាប់​ពី​ខ្សែភាពយន្ត​តុក្កតា​ចំនួន​៥ ដែល​ខ្លួន​ចូលចិត្ត
03, Apr 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​មុនពេល  Danny «The King» Kingad ចូលប្រឡូក​នៅ​សង្វៀន ONE Championship និង ក្លាយជា​តារា​ល្បី​នាពេល​បច្ចុប្បន្ន រូបគេ​ជា​ក្មេង​ម្នាក់​ចូលចិត្ត​ការកម្សាន្ត​ផ្សេងៗ​នៅ​ទីក្រុង Baguio City ប្រទេស​ហ្វីលីពីន​។ រូបគេ​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្រួសារ​បានល្អ លេង​កម្សាន្ត​ជាមួយ​មិត្ត​ភ័ក្ដិ និង​បាន​ទស្សនា​ខ្សែភាពយន្ត​តុក្កតា​ជប៉ុន ឬ ហៅថា Japanese anime ជាច្រើន​រឿង​តាមរយៈ​កញ្ចក់​ទូរទស្សន៍​។


 
​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​តាមដាន​រឿង​តុក្កតា​ជារឿយៗ​ក្រោយ​ត្រលប់​មកពី​សាលា​វិញ​។ ក្ដី​ស្រលាញ់​របស់ Kingad លើ​ភាពយន្ត​តុក្កតា anime គឺ​ពេលខ្លះ​មិនបាន​គេង​ឆ្អែត​ក៏មាន​។ កីឡាករ​មកពី Baguio City រវល់​ច្រើន​នាពេល​បច្ចុប្បន្ន ប៉ុន្តែ ក៏​នៅ​ឆ្លៀតពេល​នឹកភ្នក​ដល់​គ្រា​កុមារភាព​ដែរ​។ កីឡាករ​ទម្ងន់ Flyweight រំលឹក​ដូច្នេះ​៖«​ពេលខ្លះ​ខ្ញុំ​នៅ​មើ​លវា​។ ខ្ញុំ​ក៏​នឹក​ទៅ​រឿង​អតីតកាល ប៉ុន្តែ​ឥឡូវ​មិនសូវមាន​ពេល​ច្រើន​ដូច​មុន​ទេ​»​។ “The King” បាន​ឆ្លៀត​រំលឹក​រឿង​តុក្កតា​ភាគ​ជប៉ុន anime ចំនួន​៥ រឿង​ដែល​រូបគេ​ចូលចិត្ត​ដូចខាងក្រោម​។ 
 
#1 Flame Of Recca

 
 
Flame Of Recca  គឺជា​រឿង​មួយ​និទាន​អំពី កុមារ​ម្នាក់​ឈ្មោះ Recca Hanabishi​។ សុបិន​របស់គេ​ចង់​ក្លាយជា​និ​ន​ចារ មួយរូប​ប៉ុន្តែ​បន្ទាប់មក​រូបគេ​ត្រូវបាន​គេ​ដឹងថា​ជា​កូនប្រុស​របស់  Hokage ដែលជា​និ​ន​ចារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ពិភព​គុន​។  ប៉ុន្តែ  Hokage បាន​បាត់​ខ្លួន​តាំងពី​អតីតកាល​។ ក្នុង​រឿងនេះ ម្ដាយ​របស់  Recca បាន​ប្រើ​យុទ្ធសិល្ប៍​បំបាំងកាយ​ដើម្បី​គេច​ពី​ការសម្លាប់​របស់​បក្សសម្ព័ន្ធ​។  ក្រោយមក ពេល​ចាប់ជាតិ​ថ្មី Recca បាន​គ្រប់គ្រង​នគរ Flame Dragons ចំនួន​៨ ដែល​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​អ្នកដឹកនាំ​ដូច​លោកឳពុក Hokage អីចឹង​។  Kingad បានចាត់ទុក​រឿងនេះ​ជាការ​ពេញចិត្ត​លំដាប់​ទី​១​។  «​ចំណោម​ទាំង ៥ រឿង Flame Of Recca គឺ​ខ្ញុំ​ពេញចិត្ត​ជាងគេ​បង្អស់​។ ខ្ញុំ​ចាំបាន​ថា​សាក់​របស់ [Recca] ជា​អក្សរ​ចិន​ក៏មាន​ឫទ្ធិ​អំណាច​សម្រាប់​នគរ​ដែរ​»​។ 

#2 Slam Dunk

 
 
​ក្មេងៗ​កើត​នៅ​ហ្វីលីពីន​តែងតែ​ស្គាល់ Hanamichi Sakuragi និង Shohoku​។ រឿងនេះ​ផ្ដោត​ខ្លាំង​លើ​ថាមពល​ក្នុង​ការលេង​បាល់បោះ​។ វា​ស្រដៀង​ទៅនឹង​រឿង​ជាច្រើន​ដែល Kingad បាន​ផ្លាស់ប្ដូរ​គ្រប់បែបយ៉ាង​ដើម្បី​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​អីចឹង​ដែរ​។ «​ខ្ញុំ​ស្រលាញ់​រឿង​Slam Dunk​។  ខ្ញុំ​ស្រលាញ់​សាច់រឿង និង​តួអង្គ​កំប្លែង សើច​គួរ​ស្រលាញ់​។ ហើយក៏​មាន​តួ Sakuragi គឺជា​តួអង្គ​ដឹកនាំ​សំខាន់​ផងដែរ​»​។ 
 
#3 Baki The Grappler

 
 
​វា​ជា​រឿង​លំដាប់​ទី​៣​សម្រាប់ Kingad​។  តួឯក​សំខាន់​ក្នុង​រឿងនេះ គឺ  Baki Hanma ដែល​គេ​ដើរ​តាម​គន្លង​ឳ​ពុក​កាល​នៅ​វិទ្យាល័យ​រហូត​ក្លាយ​កីឡាករ​ល្បី​ម្នាក់​លំដាប់​ពិភពលោក​។ Baki ឡើង​ប្រកួត​ដោយ​ប្រើ​ដៃទល់​ដៃ​ហើយ​គ្មាន​ក្បួនច្បាប់​ក្នុងការ​ប្រកួត​ច្បាស់​នោះឡើយ​។ ស្រដៀង​គ្នា​នេះ Kingad បាន​ក្លាយជា​កីឡាករ​គុន​ចម្រុះ​អាជីព  និង ជា​កំពូល​កីឡាករ​ម្នាក់​របស់ ONE Championship ក្នុង​ទម្ងន់ flyweight​។  Kingad ចូលចិត្ត​មើល​រឿងនេះ​។ «​យើង​ទទួលបាន​ក្ដី​ស្រលាញ់​ចំពោះ​តួ Baki​។ ពួកគេ​ប្រកួត​ចំបាប់ ដែល​មើលទៅ​រំភើប​ណាស់​។ ឥឡូវ​ខ្ញុំ​ក្លាយជា​កីឡាករ​អាជីព ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដថា​កាន់​អាជីព​នេះ​ទៅ​ថ្ងៃ​អនាគត​ទេ​។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ចំពោះ​ការតស៊ូ​ក្នុង​សាច់​រឿងនេះ​»​។ បុរស​មកពី​ក្លិប Team Lakay រំលឹក​បែបនេះ​។ 
 
#4 Dragon Ball Z

 
 
Dragon Ball ត្រូវបាន​បញ្ចាំង​តាម​ទូរទស្សន៍​ធំៗ​ចំនួន​៤, តាម​វិ​ប​សាយ និង តាម​រោងកុន​ផង​។ Dragon Ball Z គឺជា​ការឆ្លុះបញ្ចាំង​អំពី​តួអង្គ​ដឹកនាំ​កំពូល Son Goku មុន​ក្លាយជា​ជើង​ខ្លាំង​ម្នាក់​ក្នុងចំណោម Saiyans មិន​ធ្លាប់មាន​ពីមុន និង​ការពារ​ចក្រវាល​មិន​ឲ្យ​មានការ​គំរាមកំហែង​នានា​។ រឿងនេះ មាន​តួអង្គ​ច្រើន សាច់រឿង​ចាប់ចិត្ត និង​មាន​ឈុត​វ៉ៃ​កាប់​ចាក់​សឹង​មិនគួរ​ជឿ​។ 
 
«Dragon Ball មានការ​សម្ដែង​ប្រកបដោយ​ថាមពល​ខ្លាំង​។ ពួកគេ​ក៏មាន​តួ​នាគរាជ (Shenron)​។ ដូច្នេះ ពេល​ក្មេងៗ ទស្សនា​វា នោះ​ទទួល​អារម្មណ៍​ជក់ចិត្ត​ណាស់​»​។ 
 
#5 One Piece

 
 
One Piece ថ្លែង​អំពី​តួអង្គ​វ័យក្មេង​ម្នាក់​ឈ្មោះ Monkey D. Luffy និង​ក្រុមការងារ​របស់គេ​ស្វែងរក «one piece» ឬ ហៅថា​បំណែក​តូច​មួយ  ដែលជា​របស់​ដ៏​មានតម្លៃ​។ មិន​ដូច​តួអង្គ​ខ្លះ​ទេ ប៉ុន្តែ Monkey D. Luffy មាន​កម្លាំង​ខ្លាំង​មហាសាល​។ បន្ទាប់​ញុំ​ា “Devil Fruit” ឬ ផ្លែឈើ​បិសាច រាងកាយ​របស់គេ​ប្រែ​ក្លាយទៅជា​ជ័រកៅស៊ូ ដែល​ធ្វើ​ឲ្យ​យឺត​ដូច​ប្លា​ស្ទិ​ក​។ ដូច​ទៅនឹង Dragon Ball រឿង One Piece ស្ថិតក្នុង​លំដាប់​ល្អ​មួយ​នៃ​រឿង​ភាគ​តុក្កតា​ជប៉ុន​។ «​វា​រឿង​អស្ចារ្យ​មួយ គឺ One Piece​។ ខ្សែ​រឿង​និយាយ​អំពី​ចោរប្លន់​ពេលធ្វើ​ដំណើរ​។ តួអង្គ​សុទ្ធ​តែមាន​ថាមពល​ខ្លាំង​ជាពិសេស​កម្លាំង​ដៃ បញ្ចេញ​ថាមពល​»​។ Kingad រៀបរាប់​បែបនេះ​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com