ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលណា​ញ៉ាំ​ផ្លែឈើ ទើប​រាងកាយ​អ្នក​រឹងមាំ​ខ្លាំង​?
03, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាមពិតទៅ​នៅពេលដែល​អ្នក​ញ៉ាំ​ផ្លែឈើ អ្នក​ត្រូវតែ​ពិសារ​ឲ្យ​ត្រូវ​ពេល ព្រោះ​ពេលវេលា​ខុសគ្នា ផ្លែឈើ​នោះ​ក៏​បំ​លែង​ខុសគ្នា​ដែរ​នៅក្នុង​រាងកាយ​អ្នក​។ ដូចនេះ​តើ​មាន​ពេលណា​ខ្លះ​ដែល​អ្នក​គួរតែ​ញ៉ាំ​នោះ​?



​ពេលព្រឹក​
 
​នៅពេល​ព្រឹក រាងកាយ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ស្រូបយក​សារធាតុចិញ្ចឹម​លឿន​ណាស់ ដូចនេះ​អ្នក​អាច​ពិសារ​ផ្លែ​ចេក ទំពាំងបាយជូរ ផ្លែ​សារី ក្រូច និង​ស្វាយ​ជាដើម នោះ​វា​នឹង​ជំនួយ​ដល់​ក្រពះ​អ្នក​។​

​មុន​អាហារ​ថ្ងៃត្រង់​
 
​នៅមុន​ពេលដែល​ញ៉ាំ​អាហារ​ថ្ងៃត្រង់ គឺជា​ពេលវេលា​ដែល​អ្នកមាន​អារម្មណ៍​ឃ្លាន​បំផុត ដូចនេះ​បើ​អ្នក​មិន​ចង់​ញ៉ាំ​ច្រើន ហើយ​លឿន​ពេក​នៅ​អាហារ​ថ្ងៃត្រង់ អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម ក្រូចថ្លុង ឬ​ឳ​ឡឹ​កបាន ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត ហើយ​មិនសូវ​ញ៉ាំ​បាយ​ច្រើន​ឡើយ​។​
 
​ក្រោយ​អាហារ​ថ្ងៃត្រង់​
 
​នៅពេលដែល​អ្នក​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ហើយ​ភ្លាម អ្នក​មិនត្រូវ​ពិសារ​ផ្លែឈើ​ភ្លាម​នោះទេ អ្នក​គួរតែ​ចាំ​ក្រោយពេល​មួយ​ម៉ោង​ទើប​អាច​ញ៉ាំ​បាន ដោយ​អ្នក​អាច​ពិសារ​ប៉េងប៉ោះ ម្នាស់ ឬ​ផ្លែ​គី​វី​បាន នោះ​វា​នឹង​អាចជួយ​អ្នក​រំលាយ​អាហារ​បានល្អ​។​

​ពេល​ថ្ងៃ​ម៉ោង​២​ដល់​៣
 
​នៅពេលដែល​ដល់​ម៉ោង​២​ឬ​៣ អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​នឿយហត់ និង​អស់កម្លាំង​ខ្លាំង ដូចនេះ​អ្នក​អាច​ញ៉ាំ​ផ្លែ​ចេក ឳ​ឡឹ​ក ក្រូច ផ្លែ​ប៉ោម ឬ​ពុទ្រា​ក្រហម​បាន នោះ​វា​នឹង​អាចធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​វិញ​។​
 
​មុនពេល​ចូល​គេង 

​នៅមុន​ពេលដែល​អ្នក​ចូល​គេង អ្នក​មិនត្រូវ​ញ៉ាំ​ផ្លែឈើ​ដែល​ពិបាកធ្វើ​ឲ្យ​អ្នក​រំលាយ​អាហារ​នោះទេ ដោយ​អ្នក​អាច​ញ៉ាំ​ពុទ្រា​ក្រហម ក្រូច ឬ​ក្រូចថ្លុង​ជាដើម នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​ឆាប់​រំលាយ​អាហារ ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល និង​អាចធ្វើ​ឲ្យ​អ្នក​បាត់​នូវ​អារម្មណ៍​តានតឹង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com