ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​សល់​ពី​យប់​ទាំងនេះ មិនអាច​ញ៉ាំ​បានឡើយ ទើប​មិន​គ្រោះថ្នាក់​
04, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​យក​អាហារ​ដែល​សល់​យក​ក្លាសេ​ក្នុង​ទូរ​ទឹកកក​ទុក​ដល់​ថ្ងៃស្អែក​ញ៉ាំ​ណាស់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​មាន​អាហារ​មួយចំនួន​មិនអាច​បរិភោគ​បានឡើយ​ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
​ពងមាន់​

​នៅពេលដែល​ពងមាន់​អ្នក​ចម្អិន​មិនសូវ​ឆ្អិន ហើយ​អ្នក​ទុកដាក់​វា​មិនល្អ​ក្នុង​ទូរ​ទឹក​ក នោះ​វា​ងាយ​នឹងមាន​មេរោគ​ឆ្លង​ចូលទៅ​ក្នុងនោះ​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។​
 
​សាច់​ផាក់​ឡូ​វ​
 
​ប្រសិនជា​អ្នក​មិន​ចង់​មាន​អា​ការៈពុល សូមអ្នក​កុំ​ញ៉ាំ​សាច់​ផាក់​ឡូ​វ​ដែល​សល់​ឲ្យ​សោះ ព្រោះ​នៅក្នុង​ទូរ​ទឹក​កមាន​មេរោគ​ច្រើន​ដែល​អាច​ជ្រាប​ចូលទៅ​ក្នុងនោះ​ពេលដែល​អ្នក​ខ្ចប់​វា​មិន​បានល្អ​។​
 
​ទឹក​សណ្តែក​

​នៅពេលដែល​អ្នកធ្វើ​ទឹក​សណ្តែក​ហើយ​ភ្លាម អ្នក​គួរតែ​ញ៉ាំ​អស់​ក្នុង​រយៈពេល​ពី​២​ទៅ​៤​ម៉ោង ព្រោះ​បើ​ទុក​យូរ វា​អាច​ខូចគុណភាព​បាន​។​
 
​គ្រឿង​សមុទ្រ​
 
​ក្តាម ត្រី បង្គារ គឺជា​គ្រឿង​សមុទ្រ​ដែល​អ្នក​មិនគួរ​ញ៉ាំ​ពេលដែល​វាស​ល់​ចំនួន​មួយ​យប់ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម និង​ក្រលៀន​របស់​អ្នក​បាន​។ ប៉ុន្តែ​ប្រសិនជា​អ្នកទិញ​ច្រើន ហើយ​ចម្អិន​មិន​អស់ អ្នក​អាច​ច្រក​វា​ចូលទៅក្នុង​ប្រអប់​មួយ រួច​យក​វា​ទៅ​ក្លាសេ​នៅ​កន្លែង​ដែល​កក​បាន​។​
 
​សម្ល​

​សម្ល​ដែល​អ្នក​ហូប​សល់​យក​ល្អ​អ្នក​គួរតែ​កុំ​ទុក​ដល់​ស្អែក​ញ៉ាំ​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​ដោយ​អ្នក​ទុក​វា​ក្នុង​ឆ្នាំង​ក្នុង​រយៈពេល​យូរ​ដែល​អាចធ្វើ​ឲ្យ​វា​ខូចគុណភាព​យ៉ាង​ងាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com