អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ​(​ខេ​ម​បូ​ឌា​)​ម​.​ក រៀបចំ​កម្មវិធី​រ៉ូ​ដ​សូ និង​សម្ពោធ​ការបោះ​ផ្សាយ​លក់ សញ្ញា​បណ្ណ​សាជីវកម្មរ​បស់​ខ្លួន ជា​សាធារណៈ
03, Apr 2020 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក  បាន​ទទួលបាន​បានទទួល​ការអនុញ្ញាត និង​ចុះបញ្ជី​ជា​ស្ថាពរ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា  (​គ​.​ម​.​ក​.) លើ​ឯកសារ​ផ្តល់ព័ត៌មាន សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ជា​សាធារណៈ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា គឺ​ទទួលបាន​ការធានា​ទាំងស្រុង​ដោយ ស្ថាប័ន Credit Guarantee &Investment Facility​។​
 
​អាស្រ័យហេតុនេះ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​)​ម​.​ក សូម​គោរព​អញ្ជើញ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជា​វិនិយោគិន​គុណវុឌ្ឍិ​សក្តានុពល​ទាំងអស់ ផ្ដល់​កិត្តិយស ចូលរួម​កម្មវិធី​រ៉ូ​ដ​សូ (Roadshow) ដើម្បី​សម្ពោធ​ការបោះ​ផ្សាយ​លក់​ជា​សាធារណៈ សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា និង​ការបង្ហាញ​អំពី​ឱកាស​នៃ​ការវិនិយោគ​លើ​សញ្ញា​បណ្ណ​នេះ​។​
 
​កម្មវិធី​រ៉ូ​ដ​សូ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ២ - ៣ រសៀល ដែល​ការរៀប​ចំនេះ ធ្វើឡើង​តាមរយៈ Conference Call​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា សូម​ទាក់ទង​៖
 
​អ្នកស្រី ឆាយ លី​ហួរ​
​ប្រធាន​ភ្នាក់ងារ​ក្រុមហ៊ុន​មូល​ប​ត្រ - ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី 
​ទូរស័ព្ទ​: +៨៥៥ ២៣ ៩៩៩ ៥៩៥ / +៨៥៥ ៧៧ ៣៣៣ ៦៣១​។​
 
​កញ្ញា ប៉ាន់ រ័ត្ន​គ​ន្ធា​
​អនុប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម - ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​
​ទូរស័ព្ទ​: +៨៥៥ ៨៥ ២៧ ១៨ ១៩  ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com