អត្ថបទពាណិជ្ជកម្ម
ដំណើរ​ការធ្វើ​បរិវិសកម្ម​សញ្ញា​បណ្ណសា​ជីវ​កម្ម អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​រៀបចំឡើង​ពីថ្ងៃ​ទី​៦-៨​មេសា​
03, Apr 2020 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន មេត្តា​ជ្រាបថា ក្រុមហ៊ុន​យើងខ្ញុំ​បានទទួល​ការអនុញ្ញាត និង​ចុះបញ្ជី​ជា​ស្ថាពរ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.) លើ​ឯកសារ​ផ្តល់ព័ត៌មាន​សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​ជា​សាធារណៈ​តាមរយៈ​សេចក្តីសម្រេច​លេខ​០៦៨/២០​គ​.​ម​.​ក​/​ស​.​ស​.​រ ចុះ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២០​។ ។​អាស្រ័យហេតុនេះ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដោយមាន​ជំនួយ​ពី ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ សូម​អញ្ជើញ វិនិយោគិន ដែលមាន​បំណង​សុំ​ធ្វើ​បរិវិសកម្ម អញ្ជើញ​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ធ្វើ​បរិវិសកម្ម​នៃ​សំណើ​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​។​

១. សង្ខេប​អំពី​សញ្ញា​បណ្ណ​សាជីវកម្ម​ដែល​បោះផ្សាយ​លក់​
•​ ​ថ្លៃ​លក់​ក្នុង​មួយ​ឯក​តា​សញ្ញា​បណ្ណ​សាជីវកម្ម​៖ ១០០.០០០ រៀល (~២៥ ដុល្លារ​អាមេរិក​)
•​ ​អត្រា​គូ​ប៉ុង​សញ្ញា​បណ្ណ​សាជីវកម្ម​៖៥,៥% ក្នុង​មួយឆ្នាំ ជាមួយនឹង​ឥណប្រតិទាន​រយៈពេល ៥ ឆ្នាំ (​គូ​ប៉ុង​នឹងត្រូវ​បង់​ប្រចាំឆ្នាំ​) ជាមួយ​ការទូទាត់​ជា​ប្រាក់​ដុល្លារ​
•​ ​សញ្ញា​បណ្ណ​មានការ​ធានា​៖ សញ្ញា​បណ្ណ​ត្រូវបាន​ធានា​ដោយ​ស្ថាប័ន Credit Guarantee and Investment Facility ដែលជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​។​
•​ ​កាលបរិច្ឆេទ​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​៖ ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០
•​ ​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​៖ សញ្ញា​បណ្ណ​គ្មាន​វត្ថុ​ធានា មិនមែនជា​កាតព្វកិច្ច​កម្រិត​ទាប (unsubordinated) និង​មាន​បុគ្គល​ធានា ក្នុង​ទម្រង់​ចុះបញ្ជី​
•​ ​ទំហំ​ទឹកប្រាក់​បោះផ្សាយ​សរុប​៖ ៨០ ពាន់​លាន​រៀល (​ឬ​សមមូល​ជា​ប្រាក់​ដុល្លារ​រហូតដល់ ២០ លាន​ដុល្លារ​អាមេរិក ដោយ​យក​ចំនួន​ណា​ដែល​តូច​ជាង​)
•​ ​ចំនួន​សញ្ញា​បណ្ណ​សាជីវកម្ម​សរុប​ដែល​បោះផ្សាយ​លក់​៖ ៨០០.០០០ សញ្ញា​បណ្ណ 
•​ ​ទំហំ​វិនិយោគ​អប្បបរមា​៖ ២០ ពាន់​លាន​រៀល (~៥ លាន​ដុល្លារ​អាមេរិក​) និង​បន្ថែម ៤​ពាន់​លាន​រៀល (~ ១ លាន​ដុល្លារ​អាមេរិក​) ទៅលើ​ទំហំ​ទឹកប្រាក់​វិនិយោគ​បន្ទាប់ ផ្តល់ជូន​សម្រាប់តែ​វិនិយោគិន​គុណវុឌ្ឍិ ។​
២. ការធ្វើ​បរិវិសកម្ម 

ក​. ការបែងចែក​សញ្ញា​បណ្ណ​សាជីវកម្ម​៖


 
​ខ​.​កាលបរិច្ឆេទ​ធ្វើ​បរិវិសកម្ម​៖ ថ្ងៃទី​០៦ ដល់ ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ (​ថ្ងៃ​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​)
      ​-​ពេលព្រឹក​៖ ចាប់ពី​ម៉ោង ០៨:០០ ដល់​ម៉ោង ១២:០០
      ​-​ពេល​ថ្ងៃ​៖ ចាប់ពី​ម៉ោង ១៣:០០ ដល់​ម៉ោង ១៧:០០
     
​គ​.​ឯកសារ​ផ្តល់ព័ត៌មាន និង​ពាក្យស្នើសុំ​ធ្វើ​បរិវិសកម្ម អាច​ទាញ​យកបាន​តាមរយៈ​៖


​ឃ​.​ទីកន្លែង​ធ្វើ​បរិវិសកម្ម (​សម្រាប់​ទទួលបាន ឯកសារ​ផ្តល់ព័ត៌មាន និង​ពាក្យស្នើសុំ​ធ្វើ​បរិវិសកម្ម​)៖


 
​ង​.​នីតិវិធី​៖
 ១) វិនិយោគិន ត្រូវមាន​លេខ​អត្តសញ្ញាណ​វិនិយោគិន​ពី គ​.​ម​.​ក​។​
២) វិនិយោគិន​ត្រូវមាន​លេខ​គណនី​ជួញដូរ​មូល​ប​ត្រក​ម្មសិ​ទិ្ធ (Securities Trading Account) នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី គ​.​ម​.​ក​។​
៣) វិនិយោគិន ត្រូវបំពេញ​ពាក្យស្នើសុំ​ចូលរួម​ធ្វើ​បរិវិសកម្ម (Subscription Form) នៅ​ទីតាំង​ដូច​បានបញ្ជាក់​ខាងលើ​។​
៤)​វិនិយោគិន ត្រូវដាក់​ពាក្យស្នើសុំ​ចូល​រួម​ធ្វើ​បរិវិសកម្ម ទៅកាន់​ទីតាំង​ដូច​បានបញ្ជាក់​ខាងលើ និង​ដាក់​ប្រាក់​ចំនួន ១០0% នៃ​ថ្លៃ​ទិញ​សញ្ញា​បណ្ណ​សាជីវកម្ម​សរុប​។​
 
៣. ការប្រកាស​អំពី​លទ្ធផល នៃ​ការធ្វើ​បរិវិសកម្ម​
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ជាមួយនឹង ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី នឹង​ប្រកាស​លទ្ធផល នៃ​ការធ្វើ​បរិវិសកម្ម ទៅកាន់​វិនិយោគិន ក្រោយពី​ការធ្វើ​បរិវិសកម្ម​ចប់​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការធ្វើ​បរិវិសកម្ម សូម​ទំនាក់ទំនង​៖


 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com