អត្ថបទពាណិជ្ជកម្ម
ប្រូ​ម៉ូ​សិន​៣​ផ្ទួនៗ កំពុង​រង់ចាំ​អ្នក​ចង់​ទិញ​ទូរស័ព្ទ realme
03, Apr 2020 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​ខិតជិត​មកដល់​ហើយ ហើយ​នេះ ក៏​ជា​ពិធីបុណ្យ​ចូល ឆ្នាំ​ប្រពៃណី​ខ្មែរ​លើកទីមួយ​ដែរ ដែល​ចាប់តាំងពី​realme បាន​ចូលមក​ដល់ទី​ផ្សារ​ប្រទេស កម្ពុជា​មក​។ ដើម្បី​អរគុណ​ទៅដល់​អតិថិជន​របស់ realme ដែល​តែងតែបាន​ចូលចិត្ត និង​គាំទ្រ​realme កន្លងមក realme បានប្រកាសថា នឹង​នាំ​ជូន​នូវ​ប្រូ​ម៉ូ​សិន​៣​ផ្ទួនៗ សម្រាប់ ជា​កាដូ​ជូន​ដល់​ប្រជាជន​ទាំងអស់​។
 
​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៦​ខែមេសា​នេះ ស្មា​ត​ហ្វូ​ន realme ម៉ូ​ឌែ​ល​ដែល​កំពុង​ពេញនិយម ទាំងនេះ នឹងមាន​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ និង​ការ​ថែម ជូន​កាដូ​ជាច្រើន​ទៀត​។ ជាមួយគ្នានេះ ដែរ រាល់​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​ទូរស័ព្ទ realme ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែ មេសា​នេះ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ HONDA Scoopy  i  ចំនួន​មួយគ្រឿង​។ 
 
​ព័ត៌មាន​លំអិត​ដូចខាងក្រោម :


 
​ការបញ្ចុះ​តម្លៃ​រហូតដល់​30$ សម្រាប់​ម៉ូ​ឌែ​ល​ដែល​កំពុង​ពេញនិយម របស់​ស្មា​ត​ហ្វូ​ន realme:
- realme 5Pro :​ការ​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 កាមេរ៉ា​ក្រោយ AI 4 គ្រាប់ 48MP បន្ទះ​ឈី​ប snapdragon 712AIប្រូ​ម៉ូ​សិន​មានកំណត់ នៅសល់តែ​249$​ប៉ុណ្ណោះ (​តម្លៃ​ដើម 279$) មានការ​ថែម​ជូន​កាបូប ស្ពាយ​ចំហៀង realme ចំនួន​មានកំណត់ ការ​ថែម​ជូន​រហូត​អស់ពី​ស្តុក​។ 
- realme 5 : ថាមពល​ថ្ម​ធំ 5000mAh កាមេរ៉ា​ក្រោយ AI 4 គ្រាប់ បន្ទះ​ឈី​ប snapdragon 665AIE ប្រូ​ម៉ូ​សិន​មានកំណត់ នៅសល់តែ​179$​ប៉ុណ្ណោះ (​តម្លៃ​ដើម 199$) មានការ​ថែម​ជូន កាស​ប្លូ​ធូ​ស ចំនួន​មានកំណត់ ការ​ថែម​ជូន​រហូត​អស់ពី​ស្តុក​។​
- realme 5i : ថាមពល​ថ្ម​ធំ 5000mAh  មេ​រ៉ា​ក្រោយ AI 4 គ្រាប់ បន្ទះ​ឈី​ប snapdragon 665AIEសម្រាប់​ការទិញ​នូវ realme 5i នឹងមាន​ការ​ថែម​ជូន​អាវយឺត​ដ៏​ស្រស់ស្អាត ចំនួន​មានកំណត់ ការ​ថែម​ជូន​រហូត​អស់ពី​ស្តុក​។​
 
​ការបញ្ចុះ​តម្លៃ​គឺ​សម្រាប់តែ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​តែប៉ុណ្ណោះ​។ ឱកាស​ដ៏​អស្ចារ្យ​ភ្ញាក់ ផ្អើល សម្រាប់​ខែមេសា រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន realme គ្រប់​ម៉ូ​ឌែ​ល អ្នក​ទាំងអស់គ្នា​មាន​
​ឱកាស​ឈ្នះ​ម៉ូតូ Scoopy i ដ៏​ថ្មីស្រឡាង​មួយគ្រឿង​:
 
​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ រាល់​អតិថិជន ដែល​ជាវ ទូរស័ព្ទ realme នៅក្នុង​ខែមេសា​នេះ​ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ ម៉ូតូ HONDA Scoopy i ចំនួន​មួយគ្រឿង ដែលមាន​តម្លៃ 2199$ ។ ការចាប់​រង្វាន់ នឹង​ប្រព្រឹត្តទៅ នៅ​ខែឧសភា ដោយមាន​ការ​រ​ផ្សាយ​ផ្ទាល់ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ realme
 
​ព័ត៌មាន​លំអិត​សូម​ចុច :
 
 
​ប្រញាប់​ឡើង រង្វាន់​៣​ផ្ទួនៗ​កំពុង​រង់ចាំ​អ្នក មាន​ទាំង​ការបញ្ចុះ​តម្លៃ ការ​ថែម​ជូន​កាដូ​ដ៏​ពិសេស និង​ឱកាស​ឈ្នះ​ម៉ូតូ Scoopy i ទៀតផង​។ ទិញ​ទូរស័ព្ទ realme ឥឡូវនេះ ដើម្បី​ផ្សងសំណាង​ក្នុង​ឆ្នាំ​ថ្មី​ទាំងអស់គ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com