COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ទៅដល់សភាហើយ
03, Apr 2020 , 5:57 pm        
រូបភាព
រដ្ឋាភិបាល បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅរដ្ឋសភា នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។ នេះបើតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។



លោក ឡេង ប៉េងឡុង អះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ទោះរដ្ឋសភា មិនទាន់កំណត់ថា គណៈកម្មាធិការអចិន្រ្តៃយ៍ នឹងបើកកិច្ចប្រជុំនៅពេលណា តែលោក សន្និដ្ឋានថា ទំនងជានៅសប្តាហ៍ក្រោយ។ 

ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍ ពិភាក្សារួច សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបញ្ជូនទៅគណៈកម្មការជំនាញ ដើម្បីសិក្សាលម្អិត។ សិក្សាលម្អិតរួចហើយ គណៈកម្មការជំនាញ ត្រូវបញ្ជូនត្រឡប់ទៅគណៈកម្មាធិការអចិន្រ្តៃយ៍វិញ ដើម្បីកំណត់កាលបរិច្ឆេទបើកកិច្ចប្រជុំពេញអង្គ អនុម័តលើសេចក្តីព្រាងច្បាប់នេះ។ 

ពេលអនុម័តហើយ រដ្ឋសភា ត្រូវបញ្ជូនទៅ ព្រឹទ្ធសភា។ ឆ្លងកាត់ព្រឹទ្ធសភាហើយ គឺត្រូវឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ។ ជាដំណាក់កាលចុងក្រោយ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យទ្រង់ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស៕

អត្ថបទទាក់ទង



Tag:
 COVID-19
  ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com