COVID-19
ជាតិ
វីដេអូ
ក្រៅពី​ពាក់​ម៉ាស់ និង​លាងដៃ អ្នកស្រី វុ​ដ្ឋា អ៊ុត​ទាំង​លុយ​ទៀត ព្រោះ​ជឿថា​អាច​សម្លាប់​មេរោគ​បាន​
04, Apr 2020 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកស្រី សេង វុ​ដ្ឋា ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​។ អំឡុងពេល​កើតមាន​ជំងឺ COVID-19 នៅ​កម្ពុជា​អ្នកស្រី វុ​ដ្ឋា រក្សា​អនាម័យ​យ៉ាង​ខ្ជាប់ខ្ជួន ដូចជា​ពាក់​ម៉ាស់​ពេលចេញ​ក្រៅ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើបាន​។ នេះ​បើតាម​ការរៀប​រាប់រប​ស់​ស្ត្រី​រូបនេះ​។


 
​ក្រៅពី​ការអនុវត្ត​វិធាន​អនាម័យ​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ អ្នកស្រី អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី បាន​យកលុយ​របស់ខ្លួន​ទៅ​អ៊ុត​ថែមទៀត ព្រោះ​គាត់​ជឿថា ការធ្វើ​ដូច្នេះ​អាច​សម្លាប់​មេរោគ​ដែល​តោង​ជាប់​នៅលើ​លុយ​បាន​។ លើសពីនេះ អ្នកស្រី​ក៏​ទុកដាក់ និង​បែក​ចែក​លុយ​កាស​របស់ខ្លួន​យ៉ាង​ប្រយ័ត្នប្រយែង​ដែរ ដោយបាន​បែងចែក​ទុកដាក់​លុយ​ជា​២​ថង់​។ ថង់​មួយ ដាក់​លុយ​មិនទាន់​អ៊ុត និង​ថង់​មួយទៀត សម្រាប់​ដាក់​លុយ​ដែល​បាន​អ៊ុត​មកពី​ផ្ទះ​រួច​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖ 
 
 
​ក្រៅពី​អ៊ុត​លុយ​ដែល​ខ្លួន​ចាយវាយ​ប្រចាំថ្ងៃ អ្នកស្រី សេង វុ​ដ្ឋា ក៏​រឹតតែ​ប្រយ័ត្នប្រយែង បោក​គស់​សម្លៀកបំពាក់​របស់ខ្លួន​ជាង​មុន​ដែរ ដើម្បី​ការពា​ការឆ្លង​ជំងឺ COVID-19៕

© រក្សាសិទ្ធិដោយ thmeythmey.com