ករណី​ឆ្លង COVID-19 នៅ​ថៃ កើន​លើស​ពីរពាន់​នាក់ ខណៈ​ជាង​៦០០​នាក់​បាន​សះស្បើយ
COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​ថៃ កើន​លើស​ពីរពាន់​នាក់ ខណៈ​ជាង​៦០០​នាក់​បាន​សះស្បើយ
04, Apr 2020 , 4:39 pm        
រូបភាព
រួបភាព Xinhua
រួបភាព Xinhua
​ថៃ នៅ​ថ្ងៃទី​៤ ខែមេសា បាន​រាយការណ៍​ការកើនឡើង​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ថែមទៀត​។ ទូទាំងប្រទេស ថៃ​មាន​ករណី​ឆ្លង​២០៦៧​នាក់​។ ក្នុងនោះ ករណី​សះស្បើយ​៦១២​នាក់ និង​ស្លាប់​២០​នាក់​។​

 
​មួយ​ថ្ងៃទី​៤ ខែមេសា ថៃ​បានប្រកាស​ពី​ករណី​ថ្មី​ចំនួន​៨៩​នាក់ ដែល​នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​ក្នុងស្រុក​ឡើង​លើស​ពីរពាន់​ករណី​។ លោក Taweesin Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល COVID-19 បញ្ជាក់ថា នៅ​ថ្ងៃទី​៤​ដដែល មាន​ករណី​ស្លាប់​ថែម​មួយទៀត ដែល​ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​មាន​២០​នាក់ ហើយ​មនុស្ស​៦១២​នាក់ បាន​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​
 
​ដើម្បី​ទប់ស្កាត់​ការ​រាលដាល រដ្ឋាភិបាល​ថៃ បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន និង​ដាក់​បម្រាម​គោចរ​ថែមទៀត​។ 
 
​នៅ​ថ្ងៃទី​៣ ខែមេសា ការប៉ះទង្គិច​មួយ​បានកើត​ឡើង​នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ ដោយ​ជនជាតិ​ដែល​ត្រឡប់​មកពី​ជប៉ុន សិង្ហ​បុរី និង​កាតា មិន​ព្រមទៅ​កន្លែង​ដាក់​ដោយឡែក​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​។ សារព័ត៌មាន​The Nation ផ្សាយ​ថា មាន​អ្នកដំណើរ​ខ្លះ បាន​លួច​ចាក​ចេញពី​អាកាសយានដ្ឋាន​ស្ងាត់​ទៀតផង​។ 
 
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​កម្លាំងប្រដាប់អាវុធ​តាមរក​អ្នកដំណើរ​មួយចំនួន​ដែល​គេចខ្លួន ហើយ​បញ្ជូនទៅ​នៅ​ដោយឡែក សំដៅ​បញ្ចៀស​ការឆ្លង COVID-19 ក្នុងករណី​ណាមួយ​។ អ្នក​ដែល​គេចខ្លួន​ទាំងនោះ ក៏​ប្រឈមមុខ​នឹង​ទោសទណ្ឌ​ផងដែរ ព្រោះ​បំពាន​ក្រឹត្យ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com