ជាតិ
សេដ្ឋកិច្ច
៣ខែដើមឆ្នាំនេះ កម្ពុជានាំចេញកសិផលបានជិត៣លានតោន
× ភ្នំពេញ៖ បីខែដំបូងនៃឆ្នាំ២០២០ កម្ពុជា នាំចេញផលិតផលកសិកម្មទាំងផ្លូវការ និងក្រៅផ្លូវ បាន ២,៩៣៦,៩៩២តោន។ ចំនួននេះ កើនឡើងប្រមាណ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ នេះបើយោងតាមលទ្ធផលនៃការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លទ្ធផលនៃការនាំចេញដដែលនេះ បានបង្ហាញថា ក្នុងចំណោមកសិផលនាំចេញសរុបនេះ ការនាំចេញផ្លូវការ មានជាង១,៦លានតោន ស្មើនឹង៥៥ភាគរយ។ កម្ពុជានាំចេញ អង្ករ បានជាង២៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទីជិត ១២,២ម៉ឺនតោន, ចេក៧,៦ម៉ឺនតោន, ស្វាយ ជាង២,៥ម៉ឺនតោន, ម្រេចជិត៣០០តោន, ដំឡូវមីទាំងស្រស់ក្រៀម និងម្សៅ ជាង១លានតោន រួមទាំងកសិផលផ្សេងៗទៀត។ ដោយឡែកទីផ្សារកម្ពុជា មានជាង២០ប្រទេស ទាំងក្នុងនិងក្រៅតំបន់ មាន ចិន, អឺរ៉ុប, ថៃ, វៀតណាម, កូរ៉េ, ជប៉ុនជាដើម...។
រីឯកសិផលក្រៅផ្លូវការ ដែលកម្ពុជានាំទៅវៀតណាម មានស្រូវជិត៨៥ម៉ឺនតោន និងដំឡូវមីស្រស់ ជិត៤៥ម៉ឺនតោន។
សូមជម្រាបថា កាលឆ្នាំ២០១៩ កម្ពុជា នាំកសិផលទៅទីផ្សារអន្តរជាតិ បានជិត៧លានតោន។ ក្នុងនោះ ការនាំផ្លុវការមានជិត៤,៨លានតោន និងក្រៅផ្លូវការមាន២,១លានតោន៕
Tag:
កសិកម្ម
ស្រូវ
អង្ករ
ដំឡូមី
ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com