បរិច្ចាគ គ្រាលំបាក តាមធនធាន
បរិច្ចាគ ទោះក្រមាន តាមសទ្ធា
បរិច្ចាគ ខ្មែរជួយខ្មែរ ទាំងអស់គ្នា
បរិច្ចាគ ត្រៀមការពារ វីរុសឆ្លង។
រួមកម្លាំង តាំងរឹងមាំ នាំជម្នះ
រួមកម្លាំង ផ្តើមគ្រប់ផ្ទះ គ្រានេះម្តង
រួមកម្លាំង ខ្មែរធ្លាប់ខ្លាំង ឈ្នះមារផង
រួមកម្លាំង ច្បាំងច្បាស់ច្បង កូវីដថ្មី។
ជាតិតែមួយ ជួយតាមផ្នែក ចែកតាមផ្នត់
ជាតិតែមួយ រួមប្រាកដ ដោយមេត្រី
ជាតិតែមួយ ជួយគ្នាទៅ កុំនៅហី
ជាតិតែមួយ រួមប្រុសស្រី ឈ្នះរោគច្បាស់។
ខ្មែរធ្វើបាន ដានប្រវត្តិ រដ្ឋខ្ទារខ្ទរ
ខ្មែរធ្វើបាន រដ្ឋរាស្ត្រឈរ រួមត្រចះ
ខ្មែរធ្វើបាន ហ៊ានលះបង់ ជ្រោងជាតិច្បាស់
ខ្មែរធ្វើបាន ពូជអ្នកណាស់ សាងអង្គរ៕