COVID-19
កំណាព្យ
ពីនេះ ពីនោះ
ទំនិញយុទ្ធសាស្ត្រសម័យកូវីដ១៩!
×
សម័យសង្គ្រាមត្រៀមកាំភ្លើង កូវីដថ្មីយើងត្រូវមធ្យ័ត
ប្រមុខបានផ្តាំឲ្យចែងចាត់ បង្កើនបង្កាត់បម្រុងស្រេច។
កម្ចាត់កូវីដពិតមិនទៀង ត្រូវតែត្រៀមស្បៀងជាចាំបាច់
អង្ករអំបិលម៉ាស់មានស្រេច អាល់កុលចាំបាច់ត្រូវបម្រុង។
ប្រមុខដឹកនាំបញ្ជាក់ច្បាស់ គ្រឿងយុទ្ធសាស្ត្រត្រូវប្រៀបប្រុង
ត្រៀមតាំងពីដើមរហូតចុង កុំចាំឡុងចុងទើបលៃចាត់។
ជំរុញប្រជារួមគ្នាដាំ ធ្វើកសិកម្មឲ្យម៉ឺងម៉ាត់
ឲ្យស្រែមានទឹកស្រូវស្រងាត់ បន្លែត្រីសត្វបង្កើនផល។
ទំនិញក្នុងស្រុកសម្រុកស្ទួយ រាស្ត្រដាំរដ្ឋជួយគ្មានអ្វីខ្វល់
ដោះដូរទំនិញកសិផល រួមស្រាយកង្វល់គ្រាកូវីដ៕
© រក្សាសិទ្ធិដោយ thmeythmey.com